កីឡាករ ផាន់ គ្រាន់ បានឲ្យដឹងថា របរដែលរូបគេសម្លឹងឃើញបណ្ដើរៗនេះ គឺលក់សាច់កាប់ ឬទាអាំង ព្រោះរបរមួយនេះគឺធ្លាប់ធ្វើពីមុនមក អាចថាមានជំនាញខាងនេះស្រាប់ ក៏ប៉ុន្តែមិនទាន់ចាប់ផ្ដើមក្នុងពេលឥលូវនេះទេ។
កីឡាករ ផាន់ គ្រាន់ ក្រហម
អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា បើចង់បើករបរនេះត្រូវការដើមទុកច្រើនគួរសមដែរ ដូច្នេះគេត្រូវឡើងប្រកួតមួយរយៈពេលធំសិនដើម្បីសន្សំប្រាក់ និងទុកប្រើប្រាស់នៅពេលខាងមុខផងដែរ ព្រោះទាន់នៅខ្លួនមួយចង់សន្សំឲ្យបានច្រើនសិន។
កីឡាករ ផាន់ គ្រាន់
ផាន់ គ្រាន់ ជាអ្នកប្រដាល់មកពីក្លឹបពុទ្ធសេរីវង្សពោធិសែនជ័យ ហើយគេទើបឈ្នះខ្សែក្រវាត់១គ្រឿងនៅសង្វៀន BTV ប៉ុន្តែការប្រកួតចុងក្រោយរបស់កីឡាកររូបនេះបានត្រឹមជើងឯករងកម្មវិធីប្រកួតម៉ារ៉ាតុងរបស់ CNC នោះទេ ក្រោយចាញ់កីឡាករថៃនៅទឹកទី២ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕