Apple Music ​រក​លុយ​ឲ្យ​ឧស្សាហកម្ម​ចម្រៀង​អាមេរិក​បាន​មិន​តិច​លាន​ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple Music ​រក​លុយ​ឲ្យ​ឧស្សាហកម្ម​ចម្រៀង​អាមេរិក​បាន​មិន​តិច​លាន​ដុល្លារ

27/09/2017
សេវាកម្ម​ស្ដាប់​ចម្រៀង​តាម​អ៊ីនធឺណិត​ដូច​ជា​ Apple Music ឬ Spotify បន្ត​ជួយ​​រក​ចំណូល​ឲ្យ​ឧស្សាហកម្ម​ចម្រៀង​​របស់​សហរដ្ឋអាមេរិក​បាន​​ខ្ទង់​ពាន់​លាន​ដុល្លារ។
តាម​រយៈ​របាយការណ៍​បញ្ចេញ​ដោយ​សហគមន៍​ឧស្សាហកម្ម​ចម្រៀង​អាមេរិក (RIAA) បាន​បង្ហាញ​ថា​​ចំណូល​ពី​ការ​លក់​រាយ​​ចម្រៀង​​​ក្នុង​ពេល​ ៦ ខែ​ដំបូង​នា​ឆ្នាំ​ ២០១៧ កើន​ឡើង​ ១៧ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​រក​បាន​ ៤ ពាន់​លាន​ដុល្លារ។ ស្រប​ពេល​ដែល​ការ​លក់​ដុំ​​កើន​ឡើង​ ១៥ ភាគ​រយ ដោយ​រក​បាន​ ២,៧ ពាន់​លាន​ដុល្លារ។
ចំណូល​ទាំង​នេះ​មាន​ ៦២% បាន​មក​ពី​សេវាកម្ម​ស្ដាប់​ចម្រៀង​តាម​អ៊ីនធឺណិត​, ១៩ % បាន​មក​ពី​ការ​ដោន​ឡូដ និង ១៦% បាន​មក​ពី​ការ​លក់​ចម្រៀង។ ធៀប​នឹង​ឆ្នាំ ២០១៥ ​សេវាកម្ម​ស្ដាប់​ចម្រៀង​តាម​អ៊ីនធឺណិត​​រក​បាន​ ៣៣% នៃ​ចំណូល​សរុប, ការ​ដោន​ឡូដ​រក​បាន​ ៤១% និង​ ការ​លក់​រក​បាន​ ១៦%។ ​តាម​ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​យុគសម័យ​អ៊ីនធឺណិត​នេះ​ ​មនុស្ស​ចូល​ចិត្ត​ចំណាយ​លុយ​លើ​ការ​ស្ដាប់​ចម្រៀង​តាម​អ៊ីនធឺណិត​ ជា​ជាង​ការ​ទិញ​ ឬ ដោន​ឡូដ​ចម្រៀង​ទាំង​នោះ​មក​ស្ដាប់៕​​​​​


ប្រភព៖ 9to5Mac