នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងផ្ទះសំណាក់៧ពណ៌ខណ្ឌទួលគោក ដកហូតថ្នាំញៀនជាង១៤៥ក្រាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងផ្ទះសំណាក់៧ពណ៌ខណ្ឌទួលគោក ដកហូតថ្នាំញៀនជាង១៤៥ក្រាម

27/09/2017
(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ផ្ទះសំណាក់៧ពណ៌ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកគ្រឿងញៀនទម្ងន់១៤៥.៩៣ក្រាម។
លោកឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជាស្ត្រី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទូច ស្រីលីស នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង គង់ សំសារ៉េត៕