Huawei លេង​បាញ់​ iPhone X ចំៗ​ ចឹង​ហ្មង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei លេង​បាញ់​ iPhone X ចំៗ​ ចឹង​ហ្មង!

25/09/2017
ថ្មីៗ​នេះ​​​នៅ​លើ​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ Huawei បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​​ដែល​ទំនង​ជា​ឌឺ​ដង​ឲ្យ​មុខងារ​ស្កេន​មុខ​ (Face ID) នៅ​លើ​ iPhone X។
តាម​រយៈ​វីដេអូ​មិន​មាន​រៀប​រាប់​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​បង្ហាញ​ពី​បញ្ហា​បច្ចេកទេស​​គឺ​ការ​ប្រើ​ប្រាស់​មុខងារ​ស្កេន​មុខ​របស់​ស្មាតហ្វូន​មួយ។ ត្បិត​ថា​មិន​​បាន​បង្ហាញ​រូបរាង​ពេញ​របស់​ស្មាតហ្វូន​ ប៉ុន្តែ​តាម​រយៈ​ប៊ូតុង​នៅ​ផ្នែក​ខាង​ឆ្វេង និង​ខាង​ស្ដាំ​ រួម​ទាំង​ផ្ទៃ​អេក្រង់​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា​ iPhone X។
វីដេអូ​ខ្លី​នេះ​ក៏​មាន​អម​នូវ​សារ​​ដែល​មាន​អត្ថន័យ​ថា​ ៖ "ទទួល​ស្គាល់​ទៅ មុខងារ​ចំណាំ​ផ្ទៃ​មុខ​​មិន​មែន​សម្រាប់​គ្រប់​គ្នា​នោះ​ទេ។ ​ចាក់​សោ​ថ្ងៃ​អនាគត​ជា​មួយ​នឹង​ #TheRealAIPhone ថ្ងៃ​ទី​ ១៦ ខែ​តុលា​ ឆ្នាំ​ ២០១៧”។

សារ​នេះ​​ចង់​បញ្ជាក់​​ថា​នៅ​ថ្ងៃ​ទី​ ១៦ ខែ​តុលា​ខាង​មុខ​ ជា​ការ​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នូវ​​ស្មាតហ្វូន​ AI ​ពិតៗ ​ដែល​គេ​ស្គាល់​ថា​ជា​ Huawei Mate 10 ដោយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​​ក្លា​របស់​ iPhone X និង Note 8៕​​


ប្រភព៖ The Verge