iPhone 8 និង iPhone X បើ​ធ្លាក់​ពី​ដៃ ​ដឹង​តែ​ទឹក​ភ្នែក​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone 8 និង iPhone X បើ​ធ្លាក់​ពី​ដៃ ​ដឹង​តែ​ទឹក​ភ្នែក​ហើយ

24/09/2017
ដូច​ដឹង​ហើយ​ថា​ iPhone 8/8 Plus និង iPhone X មាន​បំពាក់​នូវ​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ​ ដែល​ Apple បាន​អះអាង​ថា​​ជា​កញ្ចក់​ដែល​រឹងមាំ​បំផុត។ ​មាន​ការ​អះអាង​បែប​នេះ​មែន​ ប៉ុន្តែ​​តាម​ការ​​ធ្វើ​តេស្ត​ទម្លាក់​ ​​ស្ដែង​ឲ្យ​ឃើញ​​ថា​សារធាតុ​កញ្ចក់​នេះ​ផុយ​ស្រួយ​ដូច​កញ្ចក់​ដទៃ​ទៀត​ដែរ។
​វីដេអូ​ដែល​ធ្វើ​ឡើង​ដោយ​គណនី​ YouTube ឈ្មោះ​ថា​ Tech Rax បាន​បង្ហាញ​ថា​ iPhone 8 Plus នៅ​ពេល​ធ្វើ​តេស្ត​ទម្លាក់​ដោយ​បែរ​ខ្នង​ដាក់​ទៅ​ដី​​នៅ​កម្ពស់​ត្រឹម​ស្មា​ ផ្ទាំង​កញ្ចក់​ខាង​ក្រោយ​បាន​ប្រេះ​ស្រាំ​ទាំង​ស្រុង។ ចំណែក​ iPhone 7 Plus ដែល​ស្រោប​ដោយ​សារធាតុ​លោហៈ​នៅ​ផ្នែក​ខាង​ក្រោយ​វិញ​ មិន​ជា​មាន​បញ្ហា​អ្វី​ឡើយ​ពេល​តេស្ត​ទម្លាក់។
ដោយ​ឡែក​នៅ​ពេល​តេស្ត​ទម្លាក់​ iPhone 8 Plus ដោយ​​​ផ្កាប់​មុខ​ចុះ​ក្រោម​​វិញ ឃើញ​ថា​ផ្ទាំង​កញ្ចក់​ខាង​មុខ​​បាន​ប្រេះស្រាំ​ដូច​កញ្ចក់​ខាង​ក្រោយ​ដែរ ប៉ុន្តែ​មិន​ខ្លាំង​ណាស់​ណា​ដូច​កញ្ចក់​ក្រោយ​ឡើយ។ ចំណែក iPhone 7 Plus ក៏​ប្រេះ​ស្រាំ​កញ្ចក់​ខាង​មុខ​ដូច​គ្នា​ពេល​តេស្ត​ទម្លាក់។

ដើម្បី​​ប្ដូរ​ផ្ទាំង​កញ្ចក់​ខាង​ក្រោយ​របស់​ iPhone 8/8 Plus និង iPhone X ក៏​​ត្រូវ​ចំណាយ​ថ្លៃ​ណាស់​ដែរ។ បើ​តាម​វិបសាយ​ Apple Insider បញ្ជាក់​ថា​ត្រូវ​ចំណាយ​ដល់​ ៩៩ ដុល្លារ​សម្រាប់​ការ​ប្ដូរ​ផ្ទាំង​កញ្ចក់​ក្រោយ​ដែល​ប្រេះស្រាំ៕​​

ប្រភព៖ The Verge | YouTube