ផឹកស្រាប្រល័យជីវិតខ្លូនឯង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផឹកស្រាប្រល័យជីវិតខ្លូនឯង

23/09/2017
សៀមរាប៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៦.៣០នាទី ស្ថិតនៅខាងលិចរង្វង់មូលជ័យវរ្ម័ន ស្ថិតនៅក្រុមទី១ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប បានប្រទះឃើញមនុស្សស្រីម្នាក់ ដេកស្លាប់នៅក្នុងលូបង្ហូរទឹក សាកសពឈ្មោះ អ៊ឹង ប៊ុននី ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

យោងតាមការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យរបស់កម្លាំងនគរបាលជំនាញ និងការសាកសួរស្រាវជ្រាវពីក្រុមគ្រួសារឃេីញថា ជនរងគ្រោះពុំមានពាក់ពន្ធ័នឹងបទល្មើស ព្រហ្មទណ្ឌឡើយ មូលហេតុស្លាប់ដោយសារ ញៀនស្រារាំរ៉ៃ និងមានជម្ងឺសសៃប្រាសាទ។
បច្ចុប្បន្នសាកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យទៅតាមប្រពៃណី។អត្ថបទ ទេព វណ្ណះ