សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាប់ចោទម្នាក់ពីបទឆបោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាប់ចោទម្នាក់ពីបទឆបោក

20/09/2017
ករណី៖ ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទឆបោក
នៅថ្ងៃទី១៩.០៩.២០១៧វេលាម៉ោង១៣.៣០ នាទីនៅចំណុចភូមិជ័យតូច​ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ជ័យធំ
បានចុះស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនតាមដីកា ០១នាក់ -ឈ្មោះ ភឿន សោភ័ណ្ឌ ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្ននៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដីកាលេខ៖ ៥១៩... ចុះថ្ងៃទី ១៤ ខែ០៩ ឆ្នាំ២០១៧ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកណ្តាល ពីបទ៖ ឆបោក ប្រព្រឹត្តនៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់‌កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី០៧.ខែវិច្ឆិកា ឆ្នាំ២០១៥ ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី ។អត្ថបទ ទេព វណ្ណះ