ក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដបានលេង៣ប្រកួតដំបូងនៅក្រៅទឹកដីដើម្បីទុកពេលកែលម្អកីឡដ្ឋាន Metropolitano ឲ្យហើយរួចរាល់ជាស្ថាពរបន្ទាប់ពីពួកគេបានបោះបង់កីឡដ្ឋានចាស់ Vicente Calderon។ Atletico រកបាន៥ពិន្ទុប៉ុណ្ណោះពីក្រៅទឹកដីនៅរដូវកាលនេះដោយស្មើ Girona ២-២, ឈ្នះ Las Palmas ៥-១ និងស្មើ Valencia ០-០។
Malaga នឹងក្លាយជាក្រុមដំបូងដែលត្រូវលេងទល់នឹង Atletico នៅកីឡដ្ឋានដែលមានចំណុះ ៦៨,០០០នាក់ ហើយ Chelsea គឺជាក្រុមបរទេសទីមួយដែលលេងនៅទឹកដីថ្មីនេះបន្ទាប់ពីក្រុមទាំងពីរត្រូវប៉ះគ្នានៅ Champions League ថ្ងៃទី២៨ ខែកញ្ញាខាងមុខ៕ប្រភព៖ Marca