តាមរយៈពិន្ទុលេចចេញលើវិបសាយ Geekbench ថ្មីៗនេះសម្រាប់ iPhone 8 Plus ឬ iPhone X បង្ហាញថាឈីប A11 មិនត្រឹមតែខ្លាំងជាងឈីប A10 នោះទេ ប៉ុន្តែថែមទាំងខ្លាំងជាងឈីប A10X Fusion ប្រើលើ iPad Pro ហើយអាចប្រៀបនឹងបន្ទះឈីបលើ MacBook Pro ១៣ អ៊ីញស៊េរីចុងក្រោយទៀតផង។
លើសពីនេះទៀតបន្ទះឈីប A11 ថែមទាំងវ៉ាដាច់បន្ទះឈីប Galaxy Note 8, Galaxy S8 និង Galaxy S8+ ដែលជាគូប្រជែងដ៏ខ្លាំងក្លារបស់ត្រកូល iPhone។ ចង់ដឹងច្បាស់ទស្សនាតារាងពិន្ទុខាងក្រោមនេះ ៖
ពិន្ទុ iPhone 8 Plus ឬ iPhone X
ពិន្ទុ iPad Pro
ពិន្ទុ MacBook Pro
ពិន្ទុ iPhone 7ពិន្ទុ Galaxy Note 8 (សម្គាល់ដោយ SM-N950U), Galaxy S8 និង Galaxy S8+
ពិន្ទុដ៏ខ្ពស់របស់បន្ទះឈីប A11 នេះអាចមិនធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងប៉ុន្មានឡើយ ព្រោះគេដឹងហើយថាបន្ទះឈីបស៊េរី A ដែលបង្កើតឡើងដោយ Apple នេះ ពេលចេញដំបូងតែងអាចយកឈ្នះគូប្រជែងបានយ៉ាងងាយ។ រង់ចាំតាមដានទាំងអស់គ្នាថានៅថ្ងៃខាងមុខនឹងមានស្មាតហ្វូនណាអាចបំបែកកំណត់ត្រាពិន្ទុដ៏ខ្ពស់នេះបានឬអត់៕
ប្រភព៖ redmondpie | macrumors