មានផ្ទាំងផ្សព្វផ្សាយមួយរបស់ Google បានលេចឡើងនៅទីក្រុង Boston សហរដ្ឋអាមេរិក ដែលអាចឲ្យគេស្មានដឹងថា Google Pixel 2 និង Pixel XL 2 នឹងបង្ហាញខ្លួនពេលណា។
នៅពីក្រោមអក្សរថា "Ask more of your phone” គេឃើញមានកាលបរិច្ឆេទដែលចំថ្ងៃទី ៤ ខែតុលា ដែលនេះហើយជាកាលបរិច្ឆេទនៃការប្រកាសចេញស្មាតហ្វូនកំពូលទាំងពីរម៉ូដែលរបស់ Google។ ចំពោះ Pixel 2 មានដំណឹងផ្សាយថាផលិតដោយក្រុមហ៊ុន HTC ហើយរំពឹងថាមានបំពាក់អេក្រង់ ៥ អ៊ីញ, ប្រើបន្ទះឈីប Snapdragon 835, RAM ទំហំ ៤ GB និងមានអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB និង ១២៨ GB ហើយប្រើប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1។
រូបភាពតំណាង Pixel XL 2
ចំពោះ Pixel XL 2 វិញជាអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ ដោយរំពឹងថានឹងមានរចនាបថផ្នែកខាងមុខជា Bezel-Less (មានស៊ុមអេក្រង់រាងស្ដើង), មានអេក្រង់ធំជាង Pixel 2 ហើយមានលក្ខណៈសម្បត្តិគ្រឿងក្នុងដូចគ្នា៕
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)