តោះ​មក​មើល​វីដេអូ​ ​កាន់​ប្រើ​ ​iPhone X​ ​ដែល​ចេញ​យប់​មិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តោះ​មក​មើល​វីដេអូ​ ​កាន់​ប្រើ​ ​iPhone X​ ​ដែល​ចេញ​យប់​មិញ

13/09/2017
iPhone X​ ​ឬ​អាច​ហៅ​ថា​ ​iPhone 10​ ​ដែល​ទើប​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ​កាល​ពី​រាត្រី​ថ្ងៃ​ ​១២​ ​ឈាន​ចូល​ថ្ងៃ​ ​១៣​ ​កញ្ញា​ ​២០១៧​ ​នេះ​ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​មាន​ភាព​រង្គោះ​រង្គើ​អង្រួន​ចង់​បាន​មក​ប្រើប្រាស់​ ​ព្រោះ​ការ​រចនា​ប្លែក​ខុស​ពី​ស្មាតហ្វូន​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​បច្ចុប្បន្ន។
កាន់​តែ​ពិសេស​ ​ក្នុង​កម្មវិធី​បង្ហាញ​ជា​ផ្លូវការ​ ​iPhone X​ ​នេះ​ដែរ​ ​Apple​ ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​មាន​ឪកាស​កាន់​សាកល្បង​ប្រើប្រាស់​ ​iPhone​ ​ជំនាន់​ថ្មី​នេះ​ផង​ដែរ។ ដូច​នេះ​ចង់​ដឹង​ ​iPhone X​ ​ពេល​ចាប់​កាន់​ប្រើ​មាន​ភាព​ទាក់ទាញ​ប្លែក​យ៉ាង​ណា​នោះ​ ​តោះ​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖


iPhone X

អេក្រង់​ប្រភេទ​ ​OLED​ ​ទំហំ​ ​៥,៨​ ​អ៊ីញ​ ​គ្មាន​គែម
ផ្ទៃ​មុខ​ក្រោយ​ផលិត​ស្រោប​ដោយ​កញ្ចក់
កាមេរ៉ា​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល
ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​A11​ ​
បើក​ឲ្យ​កុម្ម៉ង់​ទិញ​ពី​ថ្ងៃ​ ​២៧​ ​តុលា​ ​២០១៧​ ​ជា​មួយ​តម្លៃ​ចាប់​ពី​ ​៩៩៩​ ​ដុល្លារ (បរទេស)៕