​កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលចូ​លមកស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌចំការមន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលចូ​លមកស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌចំការមន

12/09/2017
(ភ្នំពេញ)៖ ​​ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៧នេះ ​បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលចូលមកស្នាក់នៅដោយច្បាប់ នៅផ្ទះកាត់ដេរលេខ២៥REo ផ្លូវលេខ១៧៣ ភូមិទី៧ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង សៀង សុខ សហការជាមួ​យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន។
ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ​ជនជាតិវៀតណាមទាំង៧នាក់នេះ ​ស្រី​​៣នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ​។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ បាន​បញ្ជូន​ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕