កម្ពុជា បន្តចាញ់វៀតណាម ២-១ នៅពីមុខអ្នកទស្សនាប្រមាណជាង ៤ម៉ឺននាក់ដែលទើបបញ្ចប់មុននេះបន្តិច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា បន្តចាញ់វៀតណាម ២-១ នៅពីមុខអ្នកទស្សនាប្រមាណជាង ៤ម៉ឺននាក់ដែលទើបបញ្ចប់មុននេះបន្តិច

05/09/2017
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវវៀតណាម ២-១ ដែលទើបញ្ចប់ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឹននាក់ក្នុងវគ្គសន្សំពិន្ទុនៃពូល C ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។
លទ្ធផលចាញ់ ២-១ នេះដែរ ដូចកម្ពុជាធ្លាប់ចាញ់វៀតណាមនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ Suzuki Cup កាលពីចុងឆ្នាំ២០១៦ កន្លងទៅ។

ការបរាជ័យជាលើកទី២ ក្នុងការប្រកួត៣លើកប្រចាំពូល C នេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជាធ្លាក់ពីចំណាត់ថ្នាក់លេខ២ មកឈរនៅលេខរៀងទី៣បណ្តោះអាសន្នវិញដោយមាន៣ពិន្ទុ គ្រាដែលវៀតណាមបានឡើងទៅឈរនៅកំពូលតារាង វិញ ដោយមាន៥ពិន្ទុ ក្រោយឈ្នះ១ និងស្មើ២ និងក្រុមហ្ស៊កដានីធ្លាក់មកឈរនៅលេខ២វិញ។

ការចាប់ផ្តើមលេងបាន៤នាទីដំបូងក្នុងវគ្គទី១ វៀតណាមបាននាំមុខកម្ពុជា១គ្រាប់មុន មុនពេលកីឡាករខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រកគ្រាប់តាមស្មើវិញនៅនាទីទី១០ និងបន្តរកដល់នាទីទី៨១ ទើបវៀតណាម តែតបញ្ចូលទីគ្រាប់ជ័យជំនះ ២-១ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី៕