សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក

09/09/2017
នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក ក្នុងឱកាសរំលឹកខួប៤៨ឆ្នាំ នៃការចូល ទីវង្គតរបស់ព្រះសង្ឃរាជ្យជូនណាត។

ល្ខោនបុរាណ រឿងមហាវេស្សន្តរជាតកនេះនាំមកដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សហការ ឧបត្ថម្ភ និងមានការ គាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលចូលរួមរួមសម្ដែងដោយ លោកគ្រូ អ្នកគ្រូ អតីតសិល្បករជំនាន់មុននិងបច្ចុប្បន្ន ប្រាំជំនាន់ រួមគ្នាធ្វើឲ្យរស់ឡើងវិញនូវទស្សនីយភាពរឿង មហា វេស្សន្តរជាតក ដើម្បីរម្លឹកពីល្ខោនបុរាខ្មែរយើង ជាពិសេសរក្សាអោយបានគង់វង្ស។
បន្ទាប់ពីបានទស្សនាការសំដែងរួចហើយ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ បង្ហាញនូវ ចំណាប់អារម្មណ៍ថា តាមរយៈទស្សនីយភាពនេះ ពិតជាមានអត្ថន័យ និងមានសារសំខាន់ណាស់សំរាប់ កូនខ្មែរជំនាន់ក្រោយបានដឹងពីប្រវត្តិល្ខោនបុរាណខ្មែរ ជាពិសេសរឿងមហាវេស្សន្តរជាតកនេះតែម្តង។

សូមឲ្យទស្សនីយភាពដែលកើតឡើងដោយកម្លាំងសាមគ្គីនៃមរតកមនុស្សរស់ជាសារដ៏សំខាន់ និងជា ប្រយោជន៍សម្រាប់កូនខ្មែរជាយុវសិល្បករជំនាន់ក្រោយជាអ្នកបន្តវេនអភិរក្សមរតកវប្បធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។ នេះទុកជាគតិ មុននឹងធ្វើការអភិវឌ្ឍបង្កើតនិម្មិតកម្មថ្មី សូមកុំភ្លេចពីប្រភពដើម កំណើតនៃមូលដ្ឋានគ្រឹះទើបយើងមិនបាត់បង់។
ដើម្បីជាការលើកទឹកចិត្តសំរាប់សិល្បករ សិល្បការិនីដែលបានរួមគ្នាសំដែងទាំង៥ជំនាន់នេះ សរុបទាំង អស់ ១០៩នាក់ គឺ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិការក្នុងម្នាក់ៗ ១លានរៀលផងដែរ។ កម្មវិធីបានបញ្ចប់ដោយបរិយាកាសរីៅករាក្រៃលែង៕