​ដក​រន្ធ​កាស​ពី​ iPhone 7 មិន​អស់​ចិត្ត​ឥឡូវ​ Apple ​ដក​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ពី​ iPhone 8 ទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ដក​រន្ធ​កាស​ពី​ iPhone 7 មិន​អស់​ចិត្ត​ឥឡូវ​ Apple ​ដក​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ពី​ iPhone 8 ទៀត

08/09/2017
មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ​​ការ​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ឆ្នាំ​ ២០១៧ ​នឹង​ចាប់​ផ្ដើម​ហើយ។ iPhone ស៊េរី​ថ្មី​នឹង​មាន​ដល់​ទៅ​ ៣ ម៉ូដែល​ ហើយ​ម៉ូដែល​ដែល​​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ គឺ​ iPhone Edition ឬ iPhone X ឬ iPhone 8 (មក​ទល់​ពេល​នេះ​មិន​ច្បាស់​ថា​ប្រើ​ឈ្មោះ​មួយ​ណា) ជា​ម៉ូដែល​ផលិត​ជា​ពិសេស​សម្រាប់​អបអរ​ខួប​ ១០ ឆ្នាំ​របស់​ iPhone។
អំពី​ iPhone ស៊េរី​ពិសេស​នេះ​ដែរ ​ដំណឹង​​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​កាសែត​ Wall Street Journal ទទួល​បាន​ បាន​លើក​ឡើង​ថា​ Apple បាន​សម្រេច​​​ចិត្ត​មិន​បំពាក់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ iPhone Edition ​ឡើយ។ ការ​សម្រេច​ចិត្ត​នេះ​បន្ទាប់​ពី​ បំណង​ចង់​បង្កប់​ Sensor ស្កេន​ខ្ចៅ​ដៃ​​ក្រោម​អេក្រង់​ OLED របស់​ Apple មិន​អាច​ធ្វើ​ទៅ​បាន។ ផ្ទុយ​ទៅ​វិញ​ iPhone Edition ​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​មុខ​ប្រើ​សម្រាប់​ដោះ​សោ​ទូរសព្ទ ជំនួស​ឲ្យ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​វិញ។

​បញ្ជាក់​ថា​ iPhone ​ថ្មី​ទាំង​ ៣ ម៉ូដែល​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ខាង​មុខ​នេះ​ ដោយ​ព្រឹត្តិការណ៍​ប្រកាស​ចេញ​នឹង​ធ្វើ​ឡើង​នៅ​សាល​ Steve Jobs ដែល​មាន​ទីតាំង​នៅ​ទីស្នាក់ការ​ថ្មី​របស់​ Apple៕​​

ប្រភព៖ PhoneArena