រដ្ឋមន្ដ្រី វេង សាខុន៖ ការអភិវឌ្ឍថ្មីៗនៅក្នុងបច្ចេកវិទ្យាព័ត៌មាន ធ្វើឲ្យមហាអនុតំបន់មេគង្គផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយសកលលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ដ្រី វេង សាខុន៖ ការអភិវឌ្ឍថ្មីៗនៅក្នុងបច្ចេកវិទ្យាព័ត៌មាន ធ្វើឲ្យមហាអនុតំបន់មេគង្គផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយសកលលោក

08/09/2017
(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងថា ការអភិវឌ្ឍថ្មីៗ នៅក្នុងបច្ចេកវិទ្យាព័ត៌មានធ្វើឲ្យមហាអនុតំបន់មេគង្គ កំពុងតែផ្សារភ្ជាប់កាន់តែខ្លាំងឡើង ជាមួយសកលលោក ដែលមានសមិទ្ធផល និងប្រសិទ្ធផល នៃការអភិវឌ្ឍសំខាន់ៗក្នុងវិស័យនេះ និងធ្វើឲ្យមានការទាក់ទាញចិត្តយ៉ាងខ្លាំង ជាពិសេសយុវជនក្មេងៗរបស់យើង។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់រដ្ឋមន្ដ្រីកសិកម្មមហាអនុតំបន់មេគង្គ ក្រោមប្រធានបទ «មហាអនុតំបន់មេគង្គឆ្ពោះទៅកាន់ខ្សែ សង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយចរីភាព សុវត្ថិភាព និងបរិយាប័ន្ន» ដែលរៀបចំធ្វើដោយក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រយៈ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

លោក វេង សាខុន បានបញ្ជាក់ទៀតថា «ទាំងអស់នេះហើយ គឺជាក្ដីសង្ឃឹមរបស់យើង ដែលយើងនឹងប្រើបច្ចេកវិទ្យាព័ត៌មាន សម្រាប់បំពេញ តម្រូវការ និងចំណេះដឹងរួមរបស់យើង ក្នុងតំបន់ព្រមទាំងយកចិត្តទុកដាក់ ដល់យុវជនរបស់យើង ដើម្បីបន្ដការទំនាក់ទំនង និងចូលរួមរបស់ពួកគេ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងបរិស្ថាន ដែលនឹងក្លាយជាផ្នែកមួយនៃជីវិត និងនិរន្ដរភាព យូរអង្វែងនៃសង្គ​ម»។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំនេះ តាងនាមយើង ជារដ្ឋមន្ដ្រីកសិកម្ម នៃមហាអនុតំបន់មេគង្គ យើងនឹងបន្ដការបេ្ដជ្ញាចិត្តរួមគ្នាដើម្បី អនុវត្តការសម្រេចចិត្តជាឯកច័្ឆន្ទក្នុងការអភិវឌ្ឍនៅក្នុងតំបន់របស់យើងនេះ ជាពិសេសពិនិត្យលើទំនាក់ទំនង នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចដ៏ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធនៅក្នុងតំបន់។

លោកថា «និយាយរួម យើងទាំងអស់គ្នា ត្រូវរួមគ្នារៀបចំ គោលនយោបាយផែនការ និងកម្មវិធីធ្វើសមាហរណកម្ម បរិស្ថានទៅក្នុងការអភិវឌ្ឍតាមបែបវិស័យឲ្យប្រកប ដោយតម្លាភាពរួមជាមួយឆន្ទៈនយោបាយ ក្នុងការអនុវត្តបទដ្ឋានច្បាប់ ការស្វែងរកធនធានជំនួយ ក្នុងចំណោមប្រទេសសមាជិក និងសហគមន៍អន្ដរជាតិ ដែលជាកត្តាគន្លឹះឈាន ទៅសម្រេចគោលដៅ នៃការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់»។
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ ក្នុងគោលបំណងគិតគូរដល់ការគាំទ្រ ដល់គោលការណ៍របស់មហាអនុតំបន់ទន្លេមេគង្គ ដែលគ្របដណ្ដប់ប្រទេស៥ និងខេត្ត១ នៃប្រទេសចិន, ប្រទេសកម្ពុជា, ខេត្តយូណាន និងតំបន់ស្វ័យត្នហ្គាងស៊ី នៃប្រទេសមីយ៉ាន់ម៉ា​ ថៃ ឡាវ និងប្រទេសវៀតណាម ដែលជាសមាជិក
នៃមហាអនុតំបន់នេះ៕