ក្មេងៗ​១១នាក់ជិះលើតុតុ...! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្មេងៗ​១១នាក់ជិះលើតុតុ...!

07/09/2017
( រាជធានី​ភ្នំពេញ ) . សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ម៉ូតូ​កង់​បី​មួយ​គ្រឿង ខណៈ​ដឹក​ក្មេង​ចំនួន​១១​នាក់​ចេញពី​សាលា​ទៅ​ផ្ទះ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត​កុងតឺន័រ​​ពីក្រោយ​ ដោយ​​សំណាងល្អ​បំផុត ដែល​មិន​មាន​នរណា​ត្រូវ​បាត់បង់​ជីវិត គ្រាន់តែ​រង​​របួសតែប៉ុណ្ណោះ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​០៧ កញ្ញា ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាត់ ។ បន្សល់ទុក​​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ដែល​ជា​របស់​ផែស្ងួត​ពេជ្រ​ ស្រ៊ុ​ន មាន​ពាក់​ស្លាក​លេខ (​ក្បាល​) ភ្នំពេញ​៣A-១៦៧២ និង (​កន្ទុយ​) លេខ​ភ្នំពេញ​៤A-០៩៣៤ ។ ដោយឡែក​ ខាង​ម៉ូតូ​កង់​៣ អ្នក​បើក​ឈ្មោះ​ពំ វុ​ទ្ធា​ដា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ត្រពាំង​ឈូក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ក្មេង​១១​នាក់ មាន​ម្នាក់​រង​របួសធ្ងន់ ។

ទាក់ទិន​ហេតុការណ៍​ខាងលើ ត្រូវ​គេ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ និង​ម៉ូតូ​កង់​៣​ កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា (​ពី​ជើង​ទៅ​ត្បូង​) ។ លុះ​មក​ដល់​ចំណុច រថយន្ត​កុងតឺន័រ​ បាន​បើក​វ៉ា​ម៉ូតូ​ទៅ​​មុន ហើយ​មិនដឹង​យ៉ាងម៉េច ក៏​ត្រូវ​ម៉ូតូ​កង់​៣​​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​បុក​រថយន្ត​ពីក្រោយ​តែ​ម្តង ៕អត្ថបទ ទេព វណ្ណះ