អង្គុយផឹកស៊ីស្រវឹងទាស់សម្តីគ្នាដកកាំភ្លើងបាញ់មួយគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង្គុយផឹកស៊ីស្រវឹងទាស់សម្តីគ្នាដកកាំភ្លើងបាញ់មួយគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួស

07/09/2017
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្នូផ្ទុះកាំភ្លើងនៅកណ្តាលទីក្រុងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់និង បណ្ដាលឲ្យបុរសម្នាក់រងរបួសជើង ខណះដែលមន្រ្តីនគរបាលម្នាក់កំពុងផឹកសុីជិតគ្នា ហើយបានទាស់សម្តីគ្នាបន្តិចបន្តួចរហូតដល់ខឹងក៏ដកកាំភ្លើងបាញ់តែម្តង ប៉ុន្តែភ្លាមនោះត្រូវសមត្ថកិច្ចអន្តរគមន៍ចាប់បានភ្លាមៗ ។
ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងនៅម្តុំផ្លូវរថភ្លើងបឹកកក់(R6) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសទាំង២នាក់បានអង្គុយផឹកស៊ីក្បែរគ្នានៅកន្លែងកើតហេតុ រហូតទាស់សម្តីដាក់គ្នា ជនរងគ្រោះបានដើរទៅច្រានទ្រូងជនបង្ករ ទើបជនបង្ករដែលជាមន្ត្រីនគរបាល ដោយខ្លួនមានកាំភ្លើង
នៅចង្កិះ បានដកបាញ់ភ្ចុចដីចំនួន១គ្រាប់ផ្លាតចំជើងឆ្វេងបុរសដែលទៅច្រានទ្រូងរងរបួសស្រាល ។

ប្រភពបានបន្តទៀតថា ជនបង្ករជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេស អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រើប្រាស់កាំភ្លើង ម៉ា រ៉ូឡូកាណុងវែង ហើយចំពោះ ឈ្មោះជនបង្ករជាជនរងគ្រោះនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំង២នាក់មកកាន់អធិការដ្ធាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរពីដំណើររឿង ៕អត្ថបទ ទេព វណ្ណះ