​AFF U-18 ៖ ​រសៀល​នេះ យុវជន​​កម្ពុជាប៉ះ​​ទីម័រ​ខាង​កើត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​AFF U-18 ៖ ​រសៀល​នេះ យុវជន​​កម្ពុជាប៉ះ​​ទីម័រ​ខាង​កើត

06/09/2017
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៨ ឆ្នាំ នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​ទីម័រខាងកើត​នៅ​លើ​ទីលាន Thuwunna Stadium ប្រទេស​មីយ៉ាន់ម៉ា​​​នា​វេលា​ម៉ោង ៣:៣០​នាទី​រសៀល​នេះ​ ​​​នៃ​ការ​ប្រកួត​ពាន​រង្វាន់ 2017 AFF U-18 Youth Championship។
ក្រុមយុវជន​កម្ពុជា (ទៀត គឹម​ហេង លេខ ២៣ )
​នេះ​ជា​ជំនួប​សន្សំ​ពិន្ទុ​​លើក​ទី​២របស់​ក្រុម​ទាំង​​ពីរ​ក្នុង​ពូល A ​ដោយ​ប្រកួត​លើក​ទី​១ U18 កម្ពុជា​​ចាញ់​ U18​ សិង្ហបុរី ៥-៣ ខណៈ​ប្រកួត​លើក​ទី​១ របស់ U18 ទីម័រខាងកើត​ចាញ់​ U18 ​ថៃ ៣-០។ ​ជំនួប​នេះ​កម្ពុជា នឹង​អវត្តមាន​​ខ្សែ​បម្រើ​ឆ្នើម​​ ទៀត ​គឹម​ហេង ដោយ​សារ​ជាប់​ពិន័យ​កាល​ក្រហម​កាល​​ប្រកួត​មុន។

​ក្នុង​ពូល A ​មាន​ប្រទេស​ចំនួន ៦ រួម​មាន ថៃ សិង្ហបុរី កម្ពុជា ទីម័រខាងកើត ​ម៉ាឡេស៊ី និង​ឡាវ។ ​​​ក្រុម​មក​ពី​ប្រទេស​ទាំង ៦ នឹង​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ស្វែង​រក​ក្រុម​មាន​ពិន្ទុ​លើស​គេ​ចំនួន​​​ ២ ក្រុម​ឡើង​ទៅ​វគ្គ ៤​ក្រុម​ចុង​ក្រោយ៕ ​
ប្រភព Sabay News