ក្រសួងបរិស្ថាន និង​ដៃគូ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងបរិស្ថាន និង​ដៃគូ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​

24/08/2017
ភ្នំពេញ៖ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន សហការ និងសម្របសម្រួលពីកម្មវិធី SERVIR-Mekong មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយនៅអាស៊ី (ADPC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នាខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាស្តីពី «បច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាន។

ការផ្សព្វផ្សាយនេះ រៀបចំឡើង ដើម្បីកំណត់នូវសកម្មភាព បច្ចេកវិទ្យា និងឧបករណ៍សំខាន់ៗដែលអាចធ្វើទៅបាន ក្នុងការប្រមូល គ្រប់គ្រង និងចែករំលែកទិន្នន័យព័ត៌មានភូមិសាស្ត្រសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យ បានថ្លែងអំណរគុណចំពោះដៃគូសហការទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គាំទ្រវេទិកាដ៏មានសារៈសំខាន់សម្រាប់វិស័យបរិស្ថាន ដើម្បីចែករំលែកបច្ចេកវិទ្យា បទពិសោធន៍ និងឧបករណ៍ប្រើប្រាស់ក្នុងការប្រមូល ផលិត ចងក្រង និងវិភាគទិន្នន័យព័ត៌មានភូមិសាស្ត្រ។

ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែមដល់នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគិតគូក្នុងការផ្តល់បច្ចេកវិទ្យា ជំនាញ និងឧបករណ៍ដែលអាចប្រើប្រាស់សម្រាប់អង្គភាពជំនាញក្នុងក្រសួងបរិស្ថានផងដែរ។

ឯកឧត្តមសង្ឃឹមថា អង្គភាពពាក់ព័ន្ធនៃក្រសួង និងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងការកំណត់បាននូវកិច្ចសហប្រតិបត្តិការល្អ ដើម្បីកសាងបាននូវប្រព័ន្ធចែករំលែកទិន្នន័យព័ត៌មានភូមិសាស្ត្រមួយរបស់ក្រសួងបរិស្ថាន៕ប្រភព៖ BayonTV