នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យ​​សាកលវិទ្យាល័យ​ CUP បើក​ការ​បណ្តុះបណ្តាល​វគ្គ​ពិសេស ​ថ្នាក់អនុបណ្ឌិត​ដល់​មន្ត្រី​រាជការ​វ័យ​ចំណាស់​ និង​ឥស្សរជន​ជាន់​ខ្ពស់​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យ​​សាកលវិទ្យាល័យ​ CUP បើក​ការ​បណ្តុះបណ្តាល​វគ្គ​ពិសេស ​ថ្នាក់អនុបណ្ឌិត​ដល់​មន្ត្រី​រាជការ​វ័យ​ចំណាស់​ និង​ឥស្សរជន​ជាន់​ខ្ពស់​

31/08/2017
(ភ្នំពេញ​)៖ សម្តេច​​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ អនុញ្ញាតឲ្យ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ (CUP) បើក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ដល់​មន្ត្រី​រាជការ​វ័យ​ចំណាស់​ និង​ឥស្សរជន​ជាន់​ខ្ពស់ ​មក​ពី​បណ្ដា​ក្រសួង​ ស្ថាប័ន​ ខេត្ត​ និង​​រាជធានី​ភ្នំពេញ​​។​

លោក​បណ្ឌិត ​ឡាច​ សំរោង​ សាកល​វិទ្យា​ធិការ ​នៃ​សាកលវិទ្យាល័យ​ CUP អះអាងថា​ គោលដៅស្នូល​ចំនួន​៣សំខាន់​ ដែល​នាំ​ឲ្យ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺសាកលវិទ្យាល័យ​ទទួល​ជោគជ័យ​ ​ផ្នែក​ច្បាប់​ ផ្នែក​ធនធាន​មនុស្ស​ និង​ផ្នែក​ហិរញ្ញវត្ថុ​។
​លោក​បណ្ឌិត​ ឡាច​ សំរោង​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ២០១៧ថា​ យោង​ចំណារ​​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៧​ យោង​លិខិត​លេខ​៧៤១​ សជណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​ស្តីពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ យល់​ព្រម​អនុញ្ញាត​ឲ្យសាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ បើក​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​ទៀត​ សម្រាប់​ឥស្សរជន​ជាន់​ខ្ពស់​ និង​មន្ត្រី​រាជការ​វ័យ​ចំណាស់​មក​ពី​បណ្ដា​ក្រសួង​ ស្ថាប័ន​ ខេត្ត​ និង​រាជធានី​ភ្នំពេញ​ និង​​យោង​អនុក្រឹត្យ​លេខ​៥៦អនក្រ​.បក​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០០២​ ស្តីពី​ការ​ទទួល​ស្គាល់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​​។
សាកលវិទ្យាធិការរូបនេះអះអាងថា ​​​​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ និង​រដ្ឋបាល​សាធារណៈ​ សម្រាប់ឥស្សរជន​ និង​​មន្ត្រី​រាជការ​ទាំងអស់​ ដែល​មាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​ តែ​ពុំ​មាន​សញ្ញាបត្រ​ អាច​ដាក់​ពាក្យ​សុំ​វាយ​តម្លៃ​លើ​បទពិសោធន៍​ការងារ​កន្លង​មក​ ដើម្បី​ទទួល​បាន​សិទ្ធិ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​​។​

​លក្ខខណ្ឌ​ នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ត្រូវបាន​លោក​បណ្ឌិត​ ឡាច​ សំរោង​ បញ្ជាក់ថា ត្រូវ​បំពេញ​ប្រវត្តិ​រូប​ បទពិសោធន៍​ការងារ​កន្លង​មក​ ដាក់​ជូន​គណៈកម្មការ​ជ្រើសរើស​ និង​​វាយតម្លៃ​បទពិសោធន៍​មន្ត្រី​រាជការ​វ័យ​ចំណាស់​ ដែល​មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច​១០ឆ្នាំ​ ហើយត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ផ្សេងៗ​ រួម​មាន​ វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ខ្លីៗ​ លិខិត​តែងតាំង​ផ្តល់​គ្រឿង​ឥស្សរិយ​ស​ និង​​ឯកសារ​ចូលរួម​សិក្ខាសាលា​ ឬ​​សន្និសីទ​ ឬ​​វិក្រឹត្យការ​នានា​ ប្រសិន​បើ​មាន​។​

​ទីតាំង​សាកលវិទ្យាល័យ​ ស្ថិត​នៅ​អគារ​លេខ​១៥៤​ ផ្លូវ​លេខ​១៣២​ សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួល​គោក​ ខាង​លិច​វិទ្យាល័យ​ ជា​ ស៊ីម​ សន្ធរមុខ​ ឬ​​តាម​រយៈ​លេខទូរស័ព្ទ​​៖​ ០៨១​ ៨០០​ ០២៣​/ ០៦១​ ៨០០​ ០២៣/ ០៨៨​ ៩​ ៨០០​ ០២៣/​ ០៩៨​ ៩២៥​ ១៦៨​​។​ ការ​ទទួល​ពាក្យ​នេះ​ ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​៕