១.ថ្នាំអាស្ពីរីន ជាមួយសាប៊ូកក់សក់
គឺជារបស់ដែលងាយរក និងសាមញ្ញដោយគ្រាន់តែយកថ្នាំ Aspirin 2-3គ្រាប់ កិនម៉ដ្ឋលាយជាមួយសាប៊ូកក់សក់ រួចកក់ជាប្រចាំថ្ងៃ ។ ថ្នាំ 2-3 គ្រាប់ អ្នកអាចលាយជាមួយសាប៊ូកក់សក់ប្រមាណពី១៥០មីលីលីត-២០មីលីលីត។ គ្រាន់តែកុំភ្លេចយកសារធាតុចម្រុះនេះមកកក់ពេលសក់សើមរួចទុក២នាទី ។
២.ប្រទាលកន្ទុយក្រពើ
ចម្រាញ់យកធាតុរំអិល(gel) ក្នុងប្រទាលកន្ទុយក្រពើ មកលាបលើស្បែកក្បាលរួចទុកវារយៈពេល១០នាទី ចាំលាងសំអាតចេញ ។ ប៉ុន្តែត្រូវចាំថា ចាំបាច់កក់សក់មុនសិនរួចចាំលាបវា ។
៣.អំបិល និងសាជូ
ជាវិធីដែលចាស់បុរាណច្រើនយកមកអនុវត្ត ។
មានវិធី២យ៉ាងគឺ :
-យកអំបិល និងសាជូលាយចូលគ្នា រួចចាក់ចូលក្នុងសាប៊ូកក់សក់ប្រចាំថ្ងៃ ។
-យកអំបិល និងសាជូលាយចូលគ្នា បន្ទាប់មកយកសំឡីមកជ្រលក់លាបលើស្បែកក្បាល ទុកប្រមាណ៣០នាទីទើបសម្អាតចេញ ។
៤.ខ្ទឹមបារាំង
ចិញ្ច្រាំខ្ទឹមបារាំងរួចកិនពូតយកទឹក មកលាបលើស្បែកក្បាល ។ អ្នកលាបកាន់តែច្រើន និងទុកកាន់តែយូរ គឺកាន់ តែល្អ រួចកក់សម្អាតសក់ដោយសាប៊ូកក់សក់ ដើម្បីកុំឲ្យធុំក្លិនខ្ទឹម ។
៥.ទឹកខ្មេះ និងទឹក
យកទឹកខ្មេះ (ឬទឹកក្រូចឆ្មារ) មកលាយជាមួយទឹកធម្មតាតាមសមាមាត្រ១/៣ ។ បន្ទាប់មកយកវាមកលាបលើស្បែកក្បាល ហើយអប់ទុកឲ្យបានមួយយប់ ចាំលាងសម្អាតចេញ ។ ប្រិយមិត្ត ត្រូវចាំថា វិធីធម្មជាតិបែបនេះ អាចធ្វើបានក្នុងរយៈពេលវែង ពុំមានបញ្ហាអាក្រក់អ្វីឡើយ ដូចនេះ សូម រីករាយនឹងសក់ដែលមានសុខភាពល្អ គ្មានអង្គែតទៅទៀត៕
ប្រភព៖ CEN
