វិធីធម្មជាតិ កម្ចាត់​ស្នាម​សង្វារ​ឲ្យ​បាត់ជារៀងរហូត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វិធីធម្មជាតិ កម្ចាត់​ស្នាម​សង្វារ​ឲ្យ​បាត់ជារៀងរហូត

11/07/2017
ជាទូទៅបញ្ហាបែកសង្វារកើតមានឡើងដោយសារតែ ការផ្លាស់ប្តូររាងកាយលឿនពេក រួមទាំងស្រកទម្ងន់ និងការផ្លាស់ប្តូរអ័រម៉ូន។ ហេតុនេះហើយ ទើបធ្វើឱ្យស្ត្រីស្ទើរតែទាំងអស់ លេចឡើងស្នាមសង្វារនៅជុំវិញពោះ, ទ្រូង, ដើមដៃ, ភ្លៅ និង គូទ។

វិធីទី១ ស្ករ និង អំបិល៖
គ្រឿងផ្សំ៖
- អំបិល ២៥០ក្រាម
- ស្ករ ២៥០ ក្រាម
- ប្រេងដូង ១០០ ទៅ ១៥០មីលីលីត្រ (ប្រសិនបើអ្នកមិនមានប្រេងដូងទេ អាចប្រើប្រេងអូលីវជំនួសបាន)។

របៀបផ្សំ៖
- លាយគ្រឿងផ្សំទាំងអស់នេះលាយបញ្ចូលគ្នា ឲ្យក្លាយទៅជាល្បាយខាប់ៗក្នុងរយៈពេលកន្លះម៉ោង។
- ចាប់ផ្តើមអនុវត្តល្បាយនេះនៅត្រង់កន្លែងដែលកើតមានបញ្ហា ហើយម៉ាស្សាឲ្យបាន ២ ទៅ ៣នាទី។
- ពេលដែលស្ងួត សូមលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ បន្ទាប់ពីជូតសម្អាតហើយ កុំភ្លេចប្រើក្រែមផ្តល់សំណើមដល់ស្បែកតាមក្រោម។
វិធីទី២ កាកកាហ្វេ និងប្រេងអូលីវ៖
មានមនុស្សជាច្រើនណាស់មិនទាន់ដឹងថា កាកកាហ្វេគឺជាឱថសដ៏អស្ចារ្យសម្រាប់កម្ចាត់ស្នាមសង្វារ និងស្រកខ្លាញ់ក្បាលពោះ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានភាពវិជ្ជមានដល់ដំណើរការឈាមរត់ ហេតុនេះហើយទើបវាសាកសមក្នុងការដោះស្រាយបញ្ហាខាងលើនេះបាន។ តើធ្វើដូចម្តេចទើបអាចរៀបចំរូបមន្តនេះបានទៅ?- គ្មានអ្វីពិបាកនោះទេ របស់ដែលអ្នកត្រូវរកគឺ កាកកាហ្វេ និងប្រេងអូលីវលាយបញ្ចូលគ្នាឲ្យសព្វ។
- រួចលាបនៅត្រង់តំបន់ដែលរងនូវផលប៉ះពាល់។
- បន្ទាប់មករុំនឹងថង់ប្លាស្ទិចទុកចោលមួយយប់។ អនុវត្តវិធីនេះមុនពេលចូលគេងអ្នកនឹងឃើញស្បែកមានភាពខុសប្លែកនៅពេលព្រឹកឡើង។ ប៉ុន្តែអ្នកគួរអនុវត្តវិធីនេះឲ្យបានជាប់លាប់រយះពេល ៣ សប្តាហ៍ ស្នាមសង្វារ ព្រមទាំងខ្លាញ់នឹងរលាយអស់៕

វិធីធម្មជាតិ កម្ចាត់​ស្នាម​សង្វារ​ឲ្យ​បាត់ជារៀងរហូត
វិធីទី៣ ប្រទាលកន្ទុយក្រពើ៖
ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិដែលអាចជួយបង្កើតជាលិកាស្បែក ដោយហេតុនេះវាមានលក្ខណៈសម្បត្តិព្យាបាលស្បែកយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចយកជែលប្រទាលកន្ទុយក្រពើស្រស់ពីស្លឹក និងធ្វើការម៉ាស្សាលើតំបន់ដែលមានស្នាមសង្វារ រួចទុកវាចោលរយៈពេល២០-៣០នាទី ។ ចូរធ្វើជារៀងរាល់ថ្ងៃ ហើយលាងចេញដោយទឹកស្អាត ។

វិធីទី៤ ទឹកត្រសក់ និងក្រូចឆ្មារ ៖
អាស៊ីតធម្មជាតិរបស់ទឹកក្រូចឆ្មារអាចជួយព្យាបាល និងកាត់បន្ថយស្នាម រីឯទឹកត្រសក់ផ្តល់នូវប្រសិទ្ធភាពក្នុងការធ្វើឱ្យស្បែករបស់អ្នកមានភាពស្រស់ថ្លា។ អ្នកអាចលាយទឹកក្រូចឆ្មារ និងទឹកត្រសក់ស្មើគ្នា ហើយលាបល្បាយនេះនៅលើតំបន់ដែលមានស្នាមសង្វាររហូតដល់ស្ងួត ។ ទុកវាចោលលើស្បែករបស់អ្នកប្រមាណ១០នាទី បន្ទាប់មកលាងចេញដោយប្រើទឹកក្តៅឧណ្ហ ។

វិធីទី៥ ប្រេងអាល់ម៉ុង និងប្រេងដូង ៖
អ្នកអាចប្រើប្រេងអាល់ម៉ុន និងប្រេងដូងក្នុងបរិមាណស្មើគ្នា ដើម្បីកាត់បន្ថយស្នាមសង្វារ។ ម៉ាស្សាវានៅលើស្បែកដែលមានសង្វារឱ្យបានទៀងទាត់ ៕

វិធីទី៦ ទឹកឃ្មុំ៖
ទឹកឃ្មុំមានផ្ទុកជាតិសំណើម និងផ្តល់នូវសារធាតុទឹក ដែលមានលក្ខណៈសម្បត្តិជួយកាត់បន្ថយស្នាមសង្វារបាន។ អនុវត្តទឹកឃ្មុំថ្នមៗនៅលើស្នាមសង្វាររបស់អ្នក រួចទុកមួយស្របក់ធំ ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

វិធីទី៧ ទឹកក្រូចឆ្មា៖
ទឹកក្រូចឆ្មា គឺជាគ្រឿងផ្សំមួយដែលល្អបំផុត ត្រូវបានគេប្រើដើម្បីព្យាបាលស្នាមសង្វារ។ លាបទឹកក្រូចឆ្មានៅលើស្នាមសង្វារជារៀងរាល់ថ្ងៃនៅលើស្នាមសង្វារ វានឹងកាត់បន្ថយបន្តិចម្តងៗ។
វិធីទី៨ ស្ករនិង ក្រូចឆ្មា វីតាមីនE ប្រេងល្ហុង ឬប្រេងអូលីវ

គ្រឿងផ្សំ៖
- ស្ករ ១ ស្លាបព្រា
- ប្រេងល្ហុង ឬប្រេងអូលីវ ១ស្លាព្រា
- ក្រូចឆ្មា ១ចំហៀង
- វីតាមីន E មួយកញ្ចប់

ការរៀបចំ៖
- លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នារហូតក្លាយជាល្បាយតែមួយ ហើយលាយធ្វើចលនាជារង្វង់លើស្នាមសង្វារដើម្បីឱ្យជ្រាបចូលស្បែក។
- យកល្អអ្នកត្រូវប្រើជក់ដើម្បីអនុវត្ត ព្រោះវាអាចជួយជំរុញដល់ចលនាឈាមរត់ទៅផ្នែកផ្សេងទៀតនៃរាងកាយ និងកន្លែងស្នាមសង្វារដែលកើតមាន។
- អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ ដោយចំណាយពេលតែ ២ ទៅ ៣ នាទី ប៉ុណ្ណោះ។ ល្បាយនេះអ្នកអាចរក្សាទុកក្នុងទូរទឹកកករហូតដល់ ៣ សប្តាហ៍៕
ប្រភព៖ បរទេស