ខេត្តកណ្តាល ៖ កិច្ចប្រត្តិបត្តិការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៩.០០នាទី នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួននារីម្នាក់ ។
ជនសង្ស័យឈ្មោះ ស្រ៊ុន ចរិយា ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ពីបទ៖ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងធ្វើឲ្យខូចខាត ដោយចេតនា កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ភូមិ ព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ដីកាលេខ ១២៧៦ ដកបចខ ចុះថ្ងៃទី ០៣ខែ កក្កដា ឆ្នាំ២០១៧ របស់លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ៕ ដោយ ប៉ក់ សារិទ្ធ
ប្រភព៖ សារព័ត៌មាន មតិមហាជន
