សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណានៅតែមានពួកអាចង្រៃ សម្តេចនឹងនៅតែបន្តកាន់តំណែងដើម្បីការពារសន្តិភាពប្រទេសមួយនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណានៅតែមានពួកអាចង្រៃ សម្តេចនឹងនៅតែបន្តកាន់តំណែងដើម្បីការពារសន្តិភាពប្រទេសមួយនេះ

02/03/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានប្រកាសថា ដរាបណាពួកជ្រុលនិយម នៅតែមិនរំលំរលាយហើយព្យាយាមបំផ្លាញ សន្តិភាពរបស់កម្ពុជា សម្តេចនឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ដើម្បីការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងបន្តមុខតំណែងនាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតទេ លុះត្រាតែពួកអាចង្រៃអស់នេះរលំរលាយ សភាពការកម្ពុជានឹងន៎រ។ ការចាកចេញរបស់ហ៊ុន សែន គឺងាយស្រួល ប៉ុន្តែបើនៅពួកអាចង្រៃអស់នេះ ហ៊ុន សែន នឹងនៅហ្នឹង ព្រោះអ្នកដែលអាចត្រួតត្រាវាបានប្រហែលជាមនុស្សមិនច្រើនទេ។​ សំខាន់ជាងគេគឺ ហ៊ុន សែន អញ្ចឹងវាប្រមូលផ្តុំវ៉ៃ ហ៊ុន សែន។ ប៉ុន្មានថ្ងៃមុនវាវ៉ៃ ហ៊ុន ម៉ាណែត ថាពូកែផឹកស្រា ស្រីពៅថា ខុសបាត់ មិនមែនបងណែត ពូកែផឹកទេ កូនស្រីៗពូកែផឹកជាង»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សន្តិភាពរបស់កម្ពុជា គឺធំជាងអ្វីៗទាំងអស់ ទោះជាតម្លៃណាក៏ដោយ។ ប្រទេសខ្លះដើម្បីតែការការពារដល់សុខ និងសន្តិភាពរបស់ខ្លួន ក៏បានសុខចិត្តប្រើប្រាស់កងកម្លាំងយោធា ក្នុងនោះមានប្រទេសថៃជាដើម ហើយការប្រើប្រាស់កម្លាំងយោធានេះ បានធ្វើឱ្យប្រទេសថៃ មានស្ថិរភាព និងលូតលាស់សេដ្ឋកិច្ចដូចសព្វថ្ងៃ។

សម្តេចបញ្ជាក់ថា៖ «ប្រទេសខ្លះដើម្បីសន្តិសុខ ដល់ប្រទេសរបស់គេ គេក៏ប្រកាន់យក ជម្រើសយោធាថែមទៀតផង។ យើងអត់ជ្រៀតជ្រែក កិច្ចការរបស់ប្រទេសគេទេ ប៉ុន្តែដូចទៅនឹងប្រទេសថៃ ប្រសិនបើយោធា មិនធ្វើសកម្មភាពទេ តើប្រទេសថៃចែកចេញជាប៉ុន្មានជម្រៀក មានអាវលឿង អាវក្រហម និងអាចជម្រុះពណ៌ គឺថាសន្ធឹកសន្ធាប់ណាស់ ប៉ុន្តែឥឡូវ ថៃកំពុងស្ថិតនៅ ក្នុងប្រទេសមួយ ដែលមានស្ថិរភាព និងកំណើនសេដ្ឋកិច្ច គួរឱ្យចាប់ចិត្ត»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា​ «ម៉េចបានប្រទេសនានាមិនចាប់អារម្មណ៍លើបញ្ហាថៃ។ នៅមីយ៉ាន់ម៉ា បើយោងទៅលើអ្វីដែលជាការចង់បានរបស់លោកខាងលិច តើមីយ៉ាន់ម៉ាទៅជាអ្វី មានកម្លាំង ប្រដាប់អាវុធច្រើនក្រុមខុសគ្នា ដែលមិនទាន់មានការស្រុះស្រួល ខ្លះបានចុះកិច្ចព្រមព្រៀងឈប់បាញ់ហើយ ក៏ប៉ុន្តែក៏ត្រូវផ្ទុះអាវុធឡើងវិញ»។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា នឹងបន្តគាំពារ សុខសន្តិភាពរបស់កម្ពុជា ហើយមិនឱនក្បាលជាមួយប្រទេសណាមួយ ដើម្បីជាថ្នូរនឹងអ្វីមួយនោះឡើយ។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សង្គ្រាមនៅកម្ពុជា ត្រូវបានបញ្ចប់ក្នុងកណ្តាប់ដៃរបស់សម្តេច ពោលសម្តេចមិនមែនជា អ្នកបង្កើតសង្គ្រាមទេ តែសម្តេចជាអ្នកបញ្ចប់សង្គ្រាម៕