អំពីយើងខ្ញុំ

សមាគម និងវិទ្យុសំលេងជនពិការភ្នែក មានទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងគោលបំណង​ ដូចខាងក្រោម៖
ទស្សនវិស័យ ៖ យើងមានទស្សនវិស័យចង់ឲ្យជនពិការទាំងអស់ ពិសេសជនពិការភ្នែក ទទួលបាននូវការគាំពារ ការលើកកំពស់សមត្ថភាព ជាពិសេសគឺ ឱកាសការងារដែលប្រកបដោយសេចក្ដីថ្លៃថ្នូរ មានសិទ្ធិ សេរីភាពបរិបូរណ៍ និងមានសមភាពក្នុងការរស់នៅក្នុងសង្គម ប្រកបដោយសន្ដិភាព កី្តសង្ឃឹម វិបុលភាព មោទនភាពជីវិត គុណភាពជីវិត និងការចូលរួមអភិវឌ្ឍសង្គមជាតិ ។

បេសកកម្ម ៖ យើងជំរុញ និងលើកទឹកចិត្តជនពិការទាំងអស់ ពិសេសជនពិការភ្នែក ឲ្យមានការតស៊ូ មានក្តីសង្ឃឹម និងមានមោទន
ភាពជីវិត ព្រមទាំងចូលរួមចំណែកក្នុងការអប់រំ បណ្តុះបណ្តាល បង្កើតជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ជនពិការទាំងអស់ ជាពិសេស ជនពិការភ្នែក ។
សមាគមសំលេងជនពិការភ្នែក ជាសមាគមឯករាជ្យ អព្យាក្រិត គោរពសិទ្ធិមនុស្ស លទិ្ធប្រជាធិបតេយ្យ មានសមភាព ស្រលាញ់យុត្តិធម៌ គោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

គុណតម្លៃ ៖ សមាគមសំលេងជនពិការភ្នែក មានគុណតម្លៃដូចខាងក្រោម ៖
១. យើងមានទំនាក់ទំនងល្អជិតស្និទ្ធ និងបើកចំហ ចំពោះខ្លួនយើង និងអ្នកដទៃ
២. យើងមានមនសិការ និងក្រមសីលធម៌ខ្ពស់ចំពោះការងារ
៣. យើងលើកស្ទួយវិស័យព្រះពុទ្ឋសាសនា ក្រមសីលធម៌ វប្បធម៌ និងអរិយធម៌ជាតិយើង
៤. យើងមានការងារដែលមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ
៥. យើងមានការប្ដេជ្ញាចិត្ដ និងគំនិតច្នៃប្រឌិតខ្ពស់
៦. យើងគោរព និងជឿជាក់គ្នាទៅវិញទៅមក
៧. យើងធ្វើការបែបប្រជាធិបតេយ្យ
៨. យើងមានការទទួលខុសត្រូវ និងមានគុណភាពខ្ពស់
៩. យើងបម្រើបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសជនពិការ ដោយក្ដីស្មោះត្រង់

គោលបំណង ៖ យើងចង់ឲ្យជនពិការគ្រប់រូបរស់នៅប្រកបដោយភាពថ្លៃថ្នូរ មានការងារធ្វើ គ្មានការរើសអើង មានសមភាពក្នុងសង្គម និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
អំពីយើងខ្ញុំ អំពីយើងខ្ញុំ Reviewed by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on 8/07/2017 Rating: 5
Powered by Blogger.