ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប


(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កាលមុនយើងមានតែ CLMV តែពេលនេះ យើងមិនអាចបោះបង់ចោលថៃទេ ហើយបានក្លាយទៅជា CLMTV
* សម្ដេចតេជោ កោតសរសើរក្រសួងការងារកម្ពុជា ដែលបានធ្វើការយ៉ាងល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការងារលើកទី៣ និងរដ្ឋមន្ដ្រីការងារលើកទី៥
* សម្តេចតេជោ បានអបអរសាទរ ដល់វឌ្ឍនភាព នៃវិស័យការងារ នៅក្នុងប្រទេស CLMTV
* សម្ដេចតេជោ បញ្ជាក់ថា កាលមុនការធ្វើទេសន្ដរប្រវេសន៍សម្រាប់ធ្វើការងារ នៅតែប្រទេសជាប់ព្រំដែនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ដោយសារតែមធ្យោបាយកាន់តែច្រើន ធ្វើឱ្យប្រជាជនងាយស្រួលរកការងារធ្វើនៅតាមបណ្តាប្រទេស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងក្របខណ្ឌ CLMTV ក៏គិតគូរអំពីរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ដែលគាត់ផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាគាំទ្រចំពោះការដាក់ចេញបទដ្ឋានគតិយុត្តទាំងឡាយ ដែលគាំទ្រដល់ពលករទេសន្តរប្រវេស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាក់កាលមុន ការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយមិនស្រួលទេ ជាពិសេស ដំណាក់កាលសង្រ្គាមត្រជាក់
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលសង្រ្គាមត្រជាក់ វៀតណាមបានបញ្ជូនពលករ ទៅសូវៀត និងអឺរ៉ុប
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សមាហរណកម្ម បានធ្វើឱ្យពលករខ្មែរមានឱកាសធ្វើការងារនៅក្រៅប្រទេស
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្ននេះប្រទេសជប៉ុន កំពុងបង្កលក្ខណៈងាយស្រួលសម្រាប់ពលករទៅធ្វើការហើយ ខណៈដែលប្រទេសកូរ៉េខាងត្បូង ទទួលពលករច្រើន
* សម្ដេចនាយករដ្ឋមន្ដ្រី អះអាងថា សម្រាប់ប្រទេសអាស៊ាន ដែលខ្វះកម្លាំងពលកម្មពិតប្រាកដគឺ ប្រុយណេ សាំងហ្គាពួ និងម៉ាឡេស៊ី
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថៃជាប្រទេសទទួលពលករច្រើនចេញពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ប្រសិនបើថៃបណ្ដេញពលករប្រទេសទាំងនេះចេញ នោះ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះធ្ងន់តែម្តង
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មិនដឹងចង្រៃអ្វីនៅកម្ពុជា ពេលយើងខិតខំរកឱកាសការងារជូនពលរដ្ឋនៅក្រៅប្រទេស បែរជាមានគេចាត់ទុកថា យើងបញ្ជូនពលរដ្ឋខ្លួនឯង ឲ្យទៅស៊ីឈ្មួលគេទៅវិញ បើមិនធ្វើការទេធ្វើម្តេចយើងរស់បាន ធ្វើការមានក្នុង និងក្រៅប្រទេស
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការមានការងារធ្វើ វាជាការខិតខំប្រឹងប្រែងក្នុងក្របខណ្ឌអាស៊ាន ខណៈដែល ហ្វីលីពីនមានពលករច្រើនជាងគេបង្អស់ ក្នុងការបញ្ជូនពលករទៅក្រៅប្រទេស
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចុងឆ្នាំ២០១៧ និង២០១៨ សម្តេចបានជួបជាមួយពលករខ្មែរ១លាននាក់
* សម្ដេចតេជោ ថ្លែងថា កម្ពុជាកំពុងពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំរក្សាទុកអតីតភាពការងាជូនពលករកម្ពុជា ដែលធ្វើការនៅទីនោះ ពេលមកធ្វើការនៅប្រទេសកម្ពុជាវិញ
* សម្តេចតេជោ ថ្លែងថា CLMTV អាចពិភាក្សាគ្នា ដើម្បីសម្រួលដល់ពលករដែលកំពុងធ្វើការនៅបរទេស ហើយផ្លាស់ប្តូរទៅប្រទេសផ្សេងក្នុងក្របខណ្ឌនេះ ឬចូលមកកម្ពុជា អាចរក្សាទុកនៅអតីតភាពការងារដដែល
* សម្ដេច ហ៊ុន សែន រំលឹករឿងចាស់ ពេលអ្នកស្រី អោង សាន ស៊ូជី អំពាវនាវឱ្យពលករខ្លួនចេញពីថៃទៅស្រុកវិញ តើរហូតមកដល់ពេលនេះ មានពលករមីយ៉ាន់ម៉ាប៉ុន្មាន បានត្រឡប់ទៅប្រទេសខ្លួនវិញ? រឿងនេះបក្សប្រឆាំងកម្ពុជាបែរជាវាយប្រហារសម្តេច
* សម្តេចថ្លែងថា ទីបំផុតពលករមីយ៉ាន់ម៉ា មិនបានទៅផ្ទះតាមការអំពាវនាវរបស់ អ្នកស្រី អោង សានស៊ូជីទេ មានតែទៅធ្វើការនៅប្រទេសថៃ កាន់តែច្រើន ដោយសារតែតម្លៃពលកម្មនៅមីយ៉ាន់ម៉ាតិចតួច
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យ CLMTV សិក្សាធ្វើយ៉ាងណាឱ្យពលករនៅក្រៅប្រទេស ទទួលបានរបបសន្តិសុខសង្គម ដែលពួកគេនៅតែបន្តទទួលបាន អតីតភាពការងារ ពេលផ្លាស់ប្តូរទៅប្រទេសផ្សេង
* សម្ដេចតេជោ ថ្លែងថា ឥឡូវនេះ ការចល័តពលករ មិនមែនធ្វើត្រឹមអាស៊ានទេ ពលករខ្លះ បានទៅធ្វើការដល់ប្រទេសនៅមជ្ឈបូព៌ាឯណោះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅប្រទេសណាក៏ត្រូវធ្វើការដែរ នៅខ្មែរក៏ត្រូវធ្វើការដែរ ទើបមានបាយហូប
* សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ CLMTV ស្របពេលដែលរាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយទេសន្តរប្រវេស៍ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងក្របខណ្ឌជាតិគាំពារសង្គម កម្ពុជាបានដោះស្រាយលើកម្មការិនី គឺសម្រាប់ស្រ្តីសម្រាលកូន នៅកម្ពុជាឱ្យសម្រាក៣ខែ ទទួលបៀវត្ស១២០ភាគរយ ហើយរដ្ឋជួយឧបត្ថម្ភបើកើតកូន១ គឺ១០០ដុល្លារ កូន២ គឺ២០០ដុល្លារ។
* សម្ដេចប្រាប់ឲ្យពិនិត្យពលករបរទេស ដែលមកធ្វើការនៅកម្ពុជា ទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃ ហើយកម្ពុជា ក៏ចង់ឱ្យប្រទេសដទៃ ធ្វើបែបនេះចំពោះពលករខ្មែរដូចគ្នា
* សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញគោលការណ៍៣ចំណុចសំខាន់ៗ ដល់ប្រទេសសមាជិក CLMTV ដើម្បីសម្រេចបានសេចក្ដីថ្លែងការណ៍រួម
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ០៩៖១០នាទីព្រឹក៕



ប្រភព៖ Fresh News
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប Reviewed by Laiheang Vobfm on 9/16/2019 Rating: 5
Powered by Blogger.