សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញស្ពានជ្រោយចង្វារទី១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញស្ពានជ្រោយចង្វារទី១

03/04/2019
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួមគ្នាបើកអោយប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។
នៅក្នុងពេលសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទៅដល់ គឺមានប្រជាពលរដ្ឋនិងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានចូលរួមអបអរសាទរចាប់តាំងពីគល់ស្ពានត្រើយខាងលិច រហូតដល់ចុងស្ពានត្រើយខាងកើតជាមួយទឹកមុខរីករាយ និងមោទនៈបំផុត។ ការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។
ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។
សូមបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់អោយនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister