ដំណឹង​មរណភាព​​របស់​តារាជើងចាស់ជំនាន់តារាចម្រៀងប៉ែន រ៉ន អ្នកស្រី ឈុន វណ្ណា បាត់បង់ជីវិតហើយ!!

តារា​ជើង​ចាស់​ ឈុន វណ្ណា បាន​ទទួល​មរណភាព​ដោយ​ជរា​ពាធ ​នៅ​ប្រទេស​អាមេរិក បន្ទាប់​ពី​បាន​​ទៅ​រស់​នៅ​លើ​ទឹក​ដី​នេះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ។
បើ​តាម​ប្រភព​ជិត​ស្និទ្ធ​របស់​តារា​រូប​នេះ​ ប្រាប់​ថា អ្នក​ស្រី​បាន​ចែក​ឋាន​ ​កាល​ពី​ថ្ងៃ​សុក្រ ទី២៥ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ១ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ​ក្នុង​វ័យ​៨០​ឆ្នាំ ដោយ​សារ​តែ​​​ជរាពាធ។ ​សាច់​ញាតិ ព្រម​ទាំង​មិត្តភ័ក្ដិ​បាន​សម្រេច​បូ​ជា​សព​អតីត​តារា​ចម្រៀង​រូប​នេះ ​រួច​រាល់​នៅ​ប្រទេស​អាមេរិក​ ផង​ដែរ។
ដំណឹង​មរណភាព​​របស់​តារា​រូប​នេះ ​​ជា​ការ​ក្រៀម​ក្រំ​បំផុត​សម្រាប់​អ្នក​សិល្បៈ ​ដែល​នេះ​ជា​ការ​បាត់​បង់​ធន​ធាន​អ្នក​សិល្បៈ​មាន​សមត្ថភាព​មួយ​រូប​ទៀត ។
​តារា​ជើង​ចាស់ ឈុន វណ្ណា ជា​អ្នក​សិល្បៈ​ជំនាន់​​តារា​ចម្រៀង ប៉ែន រ៉ន ​ដោយ​បាន​កសាង​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​ទសវត្ស​​ទី ៦០ ​-៧០។ បទ​ល្បី​ជាង​គេ​របស់​អតីត​តារា​ចម្រៀង​រូប​នេះ ​គឺ ​«កុក​ហើរ​តែ​ឯង»​ «វាល​អើយ​វាល​ធំ» រួម​ទាំង​បទ​ចម្រៀង​ជា​ច្រើន​ទៀត៕​​​​​​​


ប្រភព៖​ Sabay | YouTube
ដំណឹង​មរណភាព​​របស់​តារាជើងចាស់ជំនាន់តារាចម្រៀងប៉ែន រ៉ន អ្នកស្រី ឈុន វណ្ណា បាត់បង់ជីវិតហើយ!! ដំណឹង​មរណភាព​​របស់​តារាជើងចាស់ជំនាន់តារាចម្រៀងប៉ែន រ៉ន អ្នកស្រី ឈុន វណ្ណា បាត់បង់ជីវិតហើយ!! Reviewed by Laiheang Vobfm on 1/27/2019 Rating: 5
Powered by Blogger.