ក្ដុកក្ដួលខ្លាំងបំផុត ខេមរៈ ស្រីពៅ បានស្លាប់ហើយនៅថ្ងៃទី២៥ ខែមករា នេះ

សិល្បៈ៖ ក្រោយពីសម្រាកព្យាបាល់ជំងឺអស់រយៈពេលជាច្រើនខែឥឡូវនេះតារាចម្រៀង ខេមរៈ ស្រីពៅ បានស្លាប់ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ថ្ងៃនេះ។


បើតាមប្រពន្ធ ខេមរៈ ភារុណ បានប្រាប់ VOB News ថា ប្អូនថ្លៃរបស់ខ្លួនបានស្លាប់ហើយនៅម៉ោងប្រហែល១រសៀលនេះដោយពេលនេះសពកំពុងតែដឹកពីប្រទេសឥណ្ឌាយកមកធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះម្ដុំវត្តសំរោងអណ្ដែត។

ការស្លាប់របស់ ខេមរៈ ស្រីពៅ បានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការសោកស្ដាយយ៉ាងខ្លាំងពិសេសក្រុមគ្រួសារនាងតែម្ដង។ ទាក់ទងនឹងការស្លាប់នេះដែរប្រពន្ធ ខេមរៈ ភារុណ សូមមិនប្រាប់អំពីមូលហេតុនៃជំងឺឡើយ។

គួរបញ្ជាក់ថា កន្លងមកធ្លាប់មានព័ត៌មានចុះផ្សាយថាតារាចម្រៀងរូបនេះកំពុងតែជួបប្រទះជំងឺមហារីកស្បែកធ្ងន់ធ្ងរដោយប្រើប្រាស់ផលិតផលជំនួយឲ្យស្បែកឲ្យសមានជាតិគីមីច្រើនលើសលុបពេក៕





ក្ដុកក្ដួលខ្លាំងបំផុត ខេមរៈ ស្រីពៅ បានស្លាប់ហើយនៅថ្ងៃទី២៥ ខែមករា នេះ ក្ដុកក្ដួលខ្លាំងបំផុត ខេមរៈ ស្រីពៅ បានស្លាប់ហើយនៅថ្ងៃទី២៥ ខែមករា នេះ Reviewed by Soeurm Ro on 1/25/2019 Rating: 5
Powered by Blogger.