លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង ពិភាក្សាគ្នាពីជំនួបកំពូលអាមេរិក-កូរ៉េខាងជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង ពិភាក្សាគ្នាពីជំនួបកំពូលអាមេរិក-កូរ៉េខាងជើង

09/01/2019
(ប៉េកាំង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាគ្នាស្ដីពីជំនួបកំពូលអាមេរិក- កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
យ៉ុនហាប់ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា លោក គីម និងលោក ស៊ី បានចូលរួមក្នុងកិច្ចប្រជុំមួយមានរយៈពេលជាង ៤ម៉ោង ហើយមេដឹកនាំទាំងពីរក៏បានជជែកគ្នាផងដែរពីជំនួបរវាង លោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំង​ការរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទំាងពីរ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងមួយនេះ មិនបានបញ្ជាក់​អ្វីលម្អិតទៀតនោះទេ។
គួរបញ្ជាក់ថា៖ លោក គីម ជុងអ៊ុន និងភរិយាគឺលោកស្រី Ri Sol Ju ព្រមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប បានចាកចេញពី​ទីក្រុងព្យុងយ៉ាង តាមរថភ្លើងពិសេសមួយកាលពីល្ងាចថ្ងៃចន្ទ ហើយបានមកដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង។ ម្យ៉ាងវិញទៀត នេះគឺជាដំណើរទស្សនកិច្ចជាលើក ទី៤របស់លោក គីម មកកាន់ប្រទេសចិន ហើយវាត្រូវបានធ្វើឡើងនៅមុនជំនួបក្រោមការរំពឹងទុកជាមួយលោក ដូណាល់ ត្រាំ ដែលធ្លាប់ និយាយថាវាអាចនឹងកើត មានឡើងនៅចុងខែមករា ឬខែកុម្ភៈក្រោយនេះ៕