ទេព បូព្រឹក្ស នៅតែ​​រក្សា​ជំហរ​ទារ​​សំណង ១០ម៉ឺន​ដុល្លារ និង​ស្នើ​ឲ្យ​មាន​ការ​សុំទោស​ជា​សាធារណៈ ខណៈ​ជន​បង្ក​សារភាព​ថា «មកពី​ខ្លួន​ស្រវឹង»

(ភ្នំពេញ)៖ បន្ទាប់ពីជំនួបផ្ទាល់រវាង កញ្ញា ទេព បូព្រឹក្ស ដែលជាជនរងគ្រោះ ជាមួយជនបង្កឈ្មោះ ឆេង រស្មី ក្រោមការសម្របសម្រួលពីសំណាក់ សមាគមសិល្បករខ្មែរ មានអ្នកស្រី ចន ច័ន្ទលក្ខិណា និង​លោក ហេង ឡុង រួមជាមួយនឹងមេធាវី របស់កញ្ញា ទេព បូព្រឹក្ស រួចមក ជនបង្កបានធ្វើការសារភាពថា មកពីខ្លួនស្រវឹង ទើបគប់កំប៉ុង និងជះស្រាបៀរដាក់លើ បូព្រឹក្ស ខណៈនាងកំពុងបកស្រាយចម្រៀង​ លើឆាក។ តែយ៉ាងណា សេចក្តីសម្រេចនៅមិនទាន់បានជាផ្លែផ្កានៅឡើយទេ ដោយកញ្ញា ទេព បូព្រឹក្ស នៅតែរក្សា​ជំហរទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ និងឲ្យជនបង្កសុំទោសជាសាធារណៈ។
ការលើកឡើងបែបនេះ បន្ទាប់ពី​ប៉ុន្មានម៉ោងមុននេះ លោក ហេង ឡុង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា ​នាព្រឹកថ្ងៃទី ២៧ ខែធ្នូ​ ឆ្នាំ ២០១៨ ក្រុមមេធាវីស្ម័គ្រចិត្តរបស់​កញ្ញា ទេព បូព្រឹក្ស​ បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី (រូបខាងក្រោម​)​ ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។

ទាំងជនបង្ក និងម្ចាស់ហាងបានឆ្លើយថា ខ្លួនស្រវឹង! តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ? បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថា ស្រវឹងបែបនេះ?  តើភាពឈឺចាប់​ និងខ្មាស់គេប៉ុណ្ណា រហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម Facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងឲ្យមហាជន​ជួយរកយុត្តិធម៌?
ជាមួយគ្នានេះ សំណូមពររបស់ភាគី ទេព បូព្រឹក្ស មាន ០៣ ចំណុចដូចខាងក្រោម៖
១. ធ្វើសន្និសីទកាសែត សុំទោសជាសាធារណៈ
២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ ម៉ឺនដុល្លារ
៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំគួនសងសឹកគ្នា បញ្ចប់ទំនាស់ដោយសន្តិវិធី។

ប្រភពពីលោក ហេង ឡុង បានបន្ថែមថា ភាគីជនបង្កបានដកឃ្លា ដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។ អរគុណ សម្រាប់បងប្អូនដែលគាំទ្រ និងចូលរួមឈឺចាប់ជាមួយកញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែក ជូនមហាជនជ្រាបជាព័ត៌មាន​។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរស ដែលជាជនបង្កឈ្មោះ ឆេង រស្មី ជះស្រាបៀរទៅលើរូបនាង ខណៈកំពុងចម្រៀងលើឆាក នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជន ស្ទើរពេញផ្ទៃប្រទេស៕
ទេព បូព្រឹក្ស នៅតែ​​រក្សា​ជំហរ​ទារ​​សំណង ១០ម៉ឺន​ដុល្លារ និង​ស្នើ​ឲ្យ​មាន​ការ​សុំទោស​ជា​សាធារណៈ ខណៈ​ជន​បង្ក​សារភាព​ថា «មកពី​ខ្លួន​ស្រវឹង» ទេព បូព្រឹក្ស នៅតែ​​រក្សា​ជំហរ​ទារ​​សំណង ១០ម៉ឺន​ដុល្លារ និង​ស្នើ​ឲ្យ​មាន​ការ​សុំទោស​ជា​សាធារណៈ ខណៈ​ជន​បង្ក​សារភាព​ថា «មកពី​ខ្លួន​ស្រវឹង» Reviewed by Laiheang Vobfm on 12/27/2018 Rating: 5
Powered by Blogger.