មកដល់ចុងឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិដីបានជាង ៥លានបណ្ណ

(ភ្នំពេញ)៖ មកដល់ចុងឆ្នាំ២០១៨នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥,០៧៣,៨២៥បណ្ណហើយជូនប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង ដែលត្រូវបានបង្ហាញ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីធ្លីដែលចេញជូនប្រជាពលរដ្ឋនេះ ស្មើនឹង ៧២.៤៨% នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី លើសផែនការ ២,៤៨% ធៀបនឹងសូចនាករ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រេចបាន ៤,៤៥៧,៤០៧បណ្ណ និងការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៦,៤១៨បណ្ណ ក្នុងនោះ៖ ចុះបញ្ជីដីរដ្ឋ សម្រេចបាន ១,៦៦៥បណ្ណ ទំហំ ៧៣០,៦០៥ហិកតា និងចុះបញ្ជីដីឯកជន សម្រេចបាន ៦១៤,៤១០បណ្ណ ព្រមទាំងចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិច សម្រេចបាន ២៤សហគមន៍ ស្មើនឹង ៦៨៤បណ្ណ ទំហំ ២២,៦៨២.០៦ហិកតា ស្មើ ២,៥៦៨គ្រួសារ។

របាយការណ៍ក៏បានបង្ហាញផងដែរថា មកដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានចុះបញ្ជីសិទ្ធិជួលរយៈពេលវែងលើដីរដ្ឋចំនួន ៤៣៤បណ្ណ ស្មើនឹង ៧៣,៤៣២ហិកតា, ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ច ចំនួន ៣៣៧បណ្ណ ស្មើនឹង ២២១,០៦៤ហិកតា, ចុះបញ្ជីពីការផ្ទេរសិទ្ធិចំនួន ១២៤,៣២៥ករណី និងចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ៨៧,៥៦០ករណីផងដែរ៕
មកដល់ចុងឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិដីបានជាង ៥លានបណ្ណ មកដល់ចុងឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិដីបានជាង ៥លានបណ្ណ Reviewed by Laiheang Vobfm on 12/24/2018 Rating: 5
Powered by Blogger.