ក្នុងអាពាហ៍ពិពាហ៍ ធ្វើរឿង៧នេះ នឹងច្រានប្តីអ្នកឱ្យអ្នកផ្សេង!
តើអ្វីទៅដែលអាចធ្វើឱ្យគ្រួសារមួយបែកបាក់គ្នា? ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលនាំឱ្យមានការបែកបាក់ដែលផ្ដើមចេញពីទម្លាប់មិនត្រឹមត្រូវ ដោយអ្នកមិន គួរធ្វើក្នុងគ្រួសាររបស់អ្នកព្រោះអាចបំផ្លាញគ្រួសាររបស់អ្នកយ៉ាងងាយ ដែលរកឃើញដោយ health.com.kh ខាងក្រោមនេះ៖
ប្រភព៖ Health.com.kh
- អ្នកមិនគួរចាប់ស្វាមីអ្នកឲ្យនៅជាប់តែជិតខ្លួនអ្នកទេ ព្រោះអាចច្រានគេឱ្យយកាន់តែទៅឆ្ងាយពីអ្នក។ ដូចនេះ អ្នកគួរតែប្រើវិធីបង្ហោះខ្លែង ដើម្បីចាប់ចិត្តស្វាមីអ្នកឲ្យជាប់ ដោយមានពេលខ្លះ អ្នកគួរតែទាញខ្សែឱ្យតឹង ពេលខ្លះ អ្នកអាចបន្ធូរខ្សែឱ្យរាងរលុង។
- អ្នកមិនគួរដកលុយពីស្វាមីអ្នកអស់ ដោយមិនទុកឱ្យគេមានលុយចាយខ្លះឡើយ។ ការធ្វើបែបនេះ អាចធ្វើឱ្យយគេអាប់អោនមុខមាត់ ដោយធ្វើឱ្យគេអាចចាកឆ្ងាយពីអ្នក។ ដូចនេះ អ្នកគួរតែទុក លុយឱ្យយគេខ្លះ ព្រោះគេជាមនុស្សប្រុស ដោយត្រូវការចាយលុយពេលចេញក្រៅម្តងៗ។
- មិនថាអ្នកមិនចូលចិត្តម្ដាយក្មេកអ្នកប៉ុណ្ណាទេ អ្នកគួរតែចេញបារម្ភពីសុខទុក្ខរបស់គាត់ ទើបអាចធ្វើឱ្យយស្វាមីអ្នកសប្បាយចិត្ត ព្រោះមានភរិយា ដែលចេះមើលថែទាំគ្រួសារបានល្អ ថែមទាំងយកចិត្តទុកដាក់ចំពោះម្ដាយគេទៀតផង។
- អ្នកមិនគួរលួចឆែកទូរសព្ទរបស់ស្វាមីឡើយ ព្រោះបើគេដឹង គេនឹងមិនពេញចិត្តឡើយ។ ដូចនេះ អ្នកគួរតែជឿជាក់ចំពោះគេ ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានល្អ។
- អ្នកមិនគួរទុកស្វាមីអ្នកជាមេឃរបស់អ្នកឡើយ ដោយខ្លាចគេគ្រប់យ៉ាង។ ពេលដែលអ្នកខ្លាចខ្លាំងពេក នឹងអាចធ្វើឲ្យគេបានដៃ ហើយហ៊ានទៅរកស្រីក្រៅ។ ដូចនេះ អ្នកមិនគួរឱ្យយគេមើលដឹងចិត្តអ្នកឡើយ។
- អ្នកគួរតែចាំថា អ្នកជាប្រពន្ធរបស់ស្វាមីអ្នក ដោយមិនមែនជាម្ដាយរបស់គេឡើយ។ ដូចនេះ មានរឿងខ្លះ អ្នកគួរតែទុកឱ្យយស្វាមីអ្នកធ្វើ ដោយមិនគួរធ្វើឱ្យគេគ្រប់រឿងនោះទេ ទើបមិនធ្វើឱ្យគេបានចិត្ត ហើយធ្វើបាបអ្នកវិញ។
- ប្រសិនជាអ្នកចង់បារម្ភពីគេ អ្នកគួរតែធ្វើឲ្យគេមើលឃើញ ដោយមិនមែនប្រើការរអ៊ូមកជំនួសទេ ព្រោះការរអ៊ូច្រើន អាចធ្វើឱ្យប្តីអ្នកធុញបាន។ ដូចនេះ គួរតែចៀសពីធ្វើរឿងទាំងឡាយនេះ ដើម្បីអាចការពារគ្រួសារអ្នកបានជាប់៕
ប្រភព៖ Health.com.kh
ក្នុងអាពាហ៍ពិពាហ៍ ធ្វើរឿង៧នេះ នឹងច្រានប្តីអ្នកឱ្យអ្នកផ្សេង!
Reviewed by Laiheang VOBFM
on
12/14/2018
Rating:
