ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងផ្ទុកចានស្នោរ ក្នុងបុរីភ្នំមាសបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងហេតុការកើតឡើងនៅវេលាម៉ោង១១នឹង៥០នាទីថ្ងៃទី១២ខែធ្នូរឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីភ្នំមាស ផ្ទះលេខ៤៣ ផ្លូវលេខ៤៥ ភូមិ ត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុបានឃើញផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុខាងលើនឹងឃើញផ្ទុះស្សេខ្សែរភ្លើងមានផ្សែងខ្មៅក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់តែមិនរលត់ដោយសារក្នុងផ្ទះផ្ទុកចានស្នោរនឹងរបស់របរជាច្រើនទើបប្រញ៉ាប់រាយការណ៍ជូនសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យអោយជួយអត្តរាគមន៍។
ចំពោះអគ្គីភ័យនេះដែលសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូង បណ្ដាលមកពីផ្ទុះស្សេប្រអប់ភ្លើងហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង អស់រយៈពេលជិតមួយម៉ោងទើបបាញ់អោយរលត់ទៅវិញជាស្ថាពរ ឆេះផ្ទះ១ល្វែងរួមនឹងសម្ភារៈក្នុងផ្ទះឆេះអស់ទាំងស្រុង តែមិនបណ្ដាលអោយមានអ្នករងរបួសនៅក្នុងហេតុការណ៍ទេ៕ (អត្ថបទដោយ ទេព វណ្ណះ)
