OPPO A7 ចេញជាផ្លូវការ​ហើយ អមមក​ជាមួយ​មុខងារ HyperBoost និង​មាន​ថាមពល​ថ្មធំ 4230 mAh - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

OPPO A7 ចេញជាផ្លូវការ​ហើយ អមមក​ជាមួយ​មុខងារ HyperBoost និង​មាន​ថាមពល​ថ្មធំ 4230 mAh

17/11/2018
ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដ៏​ល្បី​មួយ​របស់​ចិន​គឺ OPPO បាន​ប្រកាស​ជា​ផ្លូវការ​ OPPO A7 ដែល​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មី ហើយ​កម្លាំង​ខ្លាំង​អាច​ស៊ី​សង​ជា​មួយ​សិស្ស​ច្បង OPPO A7X និង F9 បាន។
ត្បិត​តែ​ថា A7ថ្ មី​នេះ​មាន​ចំណុច​ខ្លះ​ទាប​ជាង OPPO A7X ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា HyperBoost ​ដែល​ជា​មុខងារ​មួយ​សម្រាប់​ជំនួយ​ពេល​លេង​ហ្គេម អោយ​កាន់​តែ​រលូន មិន​ទាក់ៗ។ ឯ​កាមេរ៉ា​មុខ-ក្រោយ​មាន​មុខងារ​ពិសេសៗ​ធ្វើ​ឲ្យ​ការ​ផលិត​រូបភាព​ចេញ​មក មាន​ភាព​ស្រស់​ស្អាត​ទាក់​ទាញ។
លក្ខណៈ​សម្បត្តិ​របស់ OPPO A7៖
  • អេក្រង់​ទំហំ ៦,២ អ៊ីញ​ប្រភេទ IPS-LCD
  • ផ្ទៃ​ខាង​មុខ​ជាម៉ូត​ឆក​បែប​តំណក់​ទឹក
  • អេក្រង់​ការពារ​ភាព​សឹក​ឆ្កូត Corning Gorilla Glass 3 កម្រិត​បង្ហាញ​រូបភាព​ត្រឹម 720 x 2280 ភិចសែល
  • កាមេរ៉ា​មុខ​ទំហំ ១៦មេហ្គាភិច​សែល​មានកម្រិត Aperture f/2.0
  • កាមេរ៉ា​ក្រោយ​ភ្លោះ មួយ​គ្រាប់​ទំហំ ១៣មេហ្គាភិចសែល​កម្រិត Aperture f/2.2 ឯ​មួយ​គ្រាប់​ទៀត​ទំហំ ២ មេហ្គាភិចសែល​កម្រិត Aperture f/2.4 អាច​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ល្អ
  • មាន​ភ្លើង Flash LED មួយ​គ្រាប់​សម្រាប់​ជំនួយ​ការ​ថត នៅ​ពេល​យប់ ឬ​កន្លែង​ដែល​មាន​ពន្លឺ​ទាប។
  • ថាមពលថ្មធំ​ដល់​ទៅ 4230 មីលីអំពែម៉ោង
  • OPPO A7 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និង​ភ្ជាប់​មកជាមួយ​ UI ដើម​គឺ ColorOS 5.2
  • បំពាក់​មកជាមួយបន្ទះឈីប Snapdragon 450 មាន CPU Octa-core (8 គ្រាប់) ល្បឿន​ 1.8 អាច​រត់​ក្នុង​ល្បឿន 1.8GHz និងមាន GPU Adreno 605 ថែម​ទាំង​បំពាក់មុខងារ HyperBoost សម្រាប់ជំនួយដល់ការ​លេង​ហ្គេម ឱ្យកាន់តែភាពរលូនផងដែរ។
  • A7 មាន RAM​ ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីនមានទំហំ 64GB និង
  • មានរ៉េមទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 32GB
  • ហើយសម្រាប់ជម្រើសទាំងពីរនេះ គឺអាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB ដូចគ្នា ​។
ចំពោះ​តម្លៃ Pre-order គឺ ២៣០ ដុល្លារ ដែល​មានជម្រើស ៣ពណ៌គឺ៖ ​ពណ៌ Glazing Blue, ពណ៌ Dazzling Gold និងពណ៌ Rose Pink​​ ៕



ប្រភព៖ GSMarena