កូរ៉េខាងជើង៖ ​ប្រធានាធិបតីរុស្ស៊ី អន្ទះសារចង់ជួបជាមួយលោក គីម ជុងអ៊ុន ឆាប់ៗនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង៖ ​ប្រធានាធិបតីរុស្ស៊ី អន្ទះសារចង់ជួបជាមួយលោក គីម ជុងអ៊ុន ឆាប់ៗនេះ

15/08/2018
(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងជំនួបកំពូលមួយ ដែលអាចនឹងប្រព្រឹត្តទៅមុនកាលកំណត់។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានរាយការណ៍ថាលោកពូទីន ផ្ញើលិខិតមួយជូនលោក គីម ជុងអ៊ុន នាឱកាស អបអរសាទរខួបលើកទី៧៣ នៃថ្ងៃរំដោះឧបទ្វីបកូរ៉េពីអាណានិគមជប៉ុន (ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥)។ លោក ពូទីន បានបញ្ជាក់ នៅក្នុងលិខិតនោះដូចច្នេះថា៖« ខ្ញុំពេញចិត្តជាខ្លាំងលើទំនាក់ទំនងមិត្តភាព និងប្រកបដោយលក្ខណៈស្ថាបនារវាងប្រទេសយើងទាំង ពីរក្នុងពេលបច្ចុប្បន្ន...ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយអ្នក (លោក គីម) ដែលអាចនឹង ប្រព្រឹត្តទៅមុនកាលកំណត់​ ដើម្បីពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗនៅក្នុងតំបន់»។
គួរបញ្ជាក់ថា លោក ពូទីន ធ្លាប់បានអញ្ជើញលោក គីម ឱ្យចូលរួមក្នុងវេទិការសេដ្ឋកិច្ចប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ីនៅខែកញ្ញាខាងមុខនេះ។ ប៉ុន្តែ មិនទាន់មានចម្លើយតបពីមេដឹកនាំកូរ៉េខាងជើងរូបនេះនៅឡើយទេ ខណៈប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាផងដែរថានឹងរៀបចំជំនួបកំពូលមួយនៅមុនដំណាច់ឆ្នាំ២០១៨នេះ៕