គួរ​ចាប់​អារម្មណ៍! អ៊ីរ៉ង់ រង​ចាំ​២​ទសវត្សរ៍​ទើប​រក​ឃើញ​ជ័យជម្នះ​ដំបូង​នៅ WC (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គួរ​ចាប់​អារម្មណ៍! អ៊ីរ៉ង់ រង​ចាំ​២​ទសវត្សរ៍​ទើប​រក​ឃើញ​ជ័យជម្នះ​ដំបូង​នៅ WC (មានវីដេអូ)

16/06/2018
ជ័យជម្នះ​​លើ​ម៉ារ៉ុក ១​ទល់​នឹង​០​​​កាល​ពី​យប់​មិញ គឺ​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់​ជម្រើស​ជាតិ​អ៊ីរ៉ង់​ក្នុង​រយៈពេល​២០​ឆ្នាំ​នៅ World Cup ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨។
ការ​ទទួល​បាន​ជ័យជម្នះ​នេះ​គួរ​តែ​អរគុណ​ដល់​កីឡាករ Aziz Bouhaddouz ម៉ារ៉ុក ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ក្រោយ​ព្យាយាម​តែត​បាល់​ចេញ ពី​ការ​ទាត់ Free-Kick របស់​អ៊ីរ៉ង់​​នៅ​នាទី​៩០​បូក​។ អ៊ីរ៉ង់​ឈ្នះ​​​ចុងក្រោយ​បំផុត​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ឆ្នាំ​១៩៩៨ ដែល​រៀបចំ​នៅ​បារំាំង​លើ​ជម្រើស​ជាតិ​អាមេរិក​លទ្ធផល ២-១។
៣​ពិន្ទុ​ដំបូង​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​មក​ពី​តំបន់​អាស៊ី​មួយ​នេះ ព្រោះ​ប្រកួត​បន្ទាប់​ពួក​គេ​ត្រូវ​ប៉ះ​ខ្លា​កំណាច​នៅ​អឺរ៉ុប​ទាំង​ពីរ​គឺ​ព័រទុយហ្គាល់​និង​អេស្ប៉ាញ​ ដែល​លេង​ស្មើ​គ្នា​យប់​មិញ។ នេះ​ជា​ការ​ឡើង​មក​លេង World Cup លើក​ទី​៥​ហើយ​សម្រាប់​អ៊ីរ៉ង់ ដោយ​កន្លង​ទៅ​​លេង​បាន​ត្រឹម​វគ្គ​ចែក​ពូល​ប៉ុណ្ណោះ៕​​​​

​​​​


ប្រភព៖ BBC