កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ នៅខណ្ឌ​ឫស្សីកែវ និងខណ្ឌដូនពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ នៅខណ្ឌ​ឫស្សីកែវ និងខណ្ឌដូនពេញ

18/04/2018
(ភ្នំពេញ)៖ ​ក្រុមប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងហាងម៉ាស្សា ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា​ ប្រតិបត្តិការនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

​បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា បានឃើញមានជនជាតិវៀតណាម ចំនួន​២២​នាក់ (ស្រី១២​នាក់​) បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
​ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញ​បានបញ្ជូនជនជាតិវៀតណាមទាំង​២២នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត​៕