តារាកំប្លែងលោក ភិច សែ ហៅ នាយ ចយ បានចូលរោងការហើយជាមួយកូនក្រមុំឈ្មោះ ខ្វាន់ ឌី មកពីខេត្តពោធិ៍សាត់ នៅព្រឹកមិញនេះ នៅបូរីពិភពថ្មី សែនសុខ ដោយមានការចូលរួមពីសាច់ញាតិទាំងសង្ខាងផងដែរ។
ពិធីមង្គលការនេះដែរ នាយ ចយ អញ្ជើញភ្ញៀវទាំងក្នុង និងក្រៅសិល្បៈឲ្យរួម ៣០ តុប៉ុណ្ណោះ។ មុនសម្រេចដឹកដៃគ្នាចូលរោងការ នាយ ចយ និងកញ្ញា ខ្វាន់ ឌី បានប្រើពេលវេលាមើលចិត្តថ្លើមគ្នាជាង១ឆ្នាំ។
